រួចមកពួកសង្ឃ នឹងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយទ្រង់ក៏ទទួលស្តាប់តាម។
អេសាយ 9:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកអ្នកនាំផ្លូវប្រជាជននេះបាននាំឲ្យវង្វេង ហើយអ្នកដែលត្រូវពួកគេនាំផ្លូវនោះ ក៏ត្រូវបានបំភាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំដែលបានធ្វើឲ្យ ប្រជាជននេះវង្វេង ហើយអស់អ្នកដែលត្រូវគេដឹកនាំ ក៏វិនាសអន្តរាយដែរ។ អាល់គីតាប ពួកមេដឹកនាំដែលបានធ្វើឲ្យ ប្រជាជននេះវង្វេង ហើយអស់អ្នកដែលត្រូវគេដឹកនាំ ក៏វិនាសអន្តរាយដែរ។ |
រួចមកពួកសង្ឃ នឹងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយទ្រង់ក៏ទទួលស្តាប់តាម។
នៅគ្រានោះ ឯងនឹងបានតែកន្លែងឱនចុះ នៅកណ្តាលពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នកដែលត្រូវគេសំឡាប់ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
ព្រះយេហូវ៉ាទ្រង់បានបណ្តោយ ឲ្យមានគំនិតទទឹងទទែងលាយនៅក្នុងពួកគេ ហើយគេបាននាំសាសន៍អេស៊ីព្ទឲ្យធ្វើខុសក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងស្រាដែលដើរទ្រេតទ្រោតក្នុងកំអួតរបស់ខ្លួន
ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។
ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
ដូច្នេះ សូមទ្រង់ប្រគល់កូនចៅគេដល់សេចក្ដីអំណត់អត់ ហើយខ្លួនគេដល់អំណាចដាវផង សូមឲ្យប្រពន្ធគេនៅជាឥតមានកូន នឹងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ នឹងពួកកំឡោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម
អញបានឃើញសេចក្ដីចំកួតក្នុងពួកហោរា នៅក្រុងសាម៉ារីដែរ គេទាយទំនាយដោយសារព្រះបាល ក៏នាំពួកអ៊ីស្រាអែល ជារាស្ត្រអញឲ្យវង្វេងដែរ
ចូរឲ្យគ្រប់គ្នាប្រុងប្រយ័តចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ
ឯពួកហោរាដែលនាំឲ្យជនជាតិខ្ញុំវង្វេងចេញ ជាពួកអ្នកដែលទាយជាសេចក្ដីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែបើអ្នកណាមិនដាក់អ្វីក្នុងមាត់គេទេ នោះគេគិតទាំងច្បាំងនឹងអ្នកនោះផង ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីពួកនោះថា
តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ