រួចស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
អេសាយ 8:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែឯងរាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ ព្រះគម្ពីរខ្មែរសាកល ប្រជាជាតិនានាអើយ ចូរឲ្យត្រូវបានបំបែក ហើយត្រូវបានវាយកម្ទេចចុះ! អស់អ្នកពីស្រុកឆ្ងាយអើយ ចូរផ្ទៀងត្រចៀកស្ដាប់ចុះ! ចូរក្រវាត់ខ្លួន ប៉ុន្តែត្រូវបានវាយកម្ទេចវិញ ចូរក្រវាត់ខ្លួន ប៉ុន្តែត្រូវបានវាយកម្ទេចវិញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែអ្នករាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ៎ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួន នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ! ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់! អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន! ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។ អាល់គីតាប ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ! ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់! អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន! ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។ |
រួចស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។
ហេតុដូច្នោះ ព្រះបន្ទូលនៃព្រះយេហូវ៉ានឹងបានដល់គេ ដោយច្បាប់មួយម្តងៗ ហើយនឹងឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅដួលផ្ងារចុះ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយត្រូវចាប់បានផង។
គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅវាយទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែជាខ្មោចស្លាប់ទាំងអស់
មើល នឹងមានគេលើកគ្នាឡើង តែនោះមិនមែនមកពីអញទេ ឯអ្នកណាដែលលើកគ្នាទាស់នឹងឯង គេនឹងដួលចុះដោយព្រោះឯង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យខ្លាចចំពោះស្តេចបាប៊ីឡូន ដែលឯងរាល់គ្នាកំពុងតែខ្លាចនោះ កុំឲ្យខ្លាចគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់គេ
ឱពួកពលសេះអើយ ចូរត្រៀមសេះ ហើយឡើងជិះចុះ ចូរចេញមកទាំងពាក់មួកសឹក ចូរខាត់លំពែង ហើយពាក់អាវក្រោះទៅ
ឯងជាពូថៅចំបាំង ហើយជាគ្រឿងសស្ត្រាវុធរបស់អញ អញនឹងបំបាក់បំបែកអស់ទាំងសាសន៍ ឲ្យខ្ទេចខ្ទីដោយសារឯង ហើយនឹងបំផ្លាញនគរផ្សេងៗ ដោយសារឯងដែរ
ចូរឲ្យឯងបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងឯងនឹងបណ្តាកងទ័ពទាំងប៉ុន្មាន ដែលបានមូលមកឯឯងហើយឲ្យឯងធ្វើជាមេទ័ពដល់គេចុះ
ក្រោយយូរថ្ងៃទៅ នោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ នោះគេនឹងអាស្រ័យនៅដោយសុខសាន្តទាំងអស់គ្នា
ស្តេចទាំងនោះក៏មូលគ្នាមកបោះទ័ពនៅត្រង់ទឹកមេរ៉ុម ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល។