ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
អេសាយ 63:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាស្ត្របរិសុទ្ធរបស់ទ្រង់បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ គេបានជាន់ឈ្លីទីបរិសុទ្ធនៃទ្រង់ ព្រះគម្ពីរខ្មែរសាកល ប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គបានកាន់កាប់ទឹកដីនេះតែមួយរយៈទេ នោះពួកសត្រូវរបស់យើងខ្ញុំបានជាន់ឈ្លីទីវិសុទ្ធរបស់ព្រះអង្គវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជារាស្ត្របរិសុទ្ធរបស់ព្រះអង្គ បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ បានជាន់ឈ្លីទីបរិសុទ្ធរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ របស់ព្រះអង្គ។ អាល់គីតាប យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ទ្រង់ មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ របស់ទ្រង់។ |
ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។
យើងខ្ញុំរាល់គ្នាបានត្រឡប់ដូចជាពួកអ្នក ដែលទ្រង់មិនបានគ្រប់គ្រងឡើយ គឺដូចជាពួកអ្នក ដែលមិនបានហៅតាមព្រះនាមទ្រង់វិញ។
អស់ទាំងទីក្រុងបរិសុទ្ធរបស់ទ្រង់បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំក្រោធជាខ្លាំងឡើយ ក៏សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់
មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ
ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង ជាពួកមនុស្សដែលទ្រង់បានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ទ្រង់ឡើយ
មាសបានទៅជាស្រអាប់យ៉ាងណាហ្ន៎ ឯមាសសុទ្ធ នោះបានផ្លាស់ប្រែយ៉ាងណាហ្ន៎ ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធបានចាក់ចោល នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ
លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច នឹងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ
ស្តេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង តែមិនមែនដោយអំណាចរបស់ខ្លួនទេ វានឹងបំផ្លាញយ៉ាងអស្ចារ្យ ក៏នឹងធ្វើកើតការទាំងអស់ដែលគិតធ្វើ វានឹងបំផ្លាញទាំងពួកខ្លាំងពូកែ នឹងពួកបរិសុទ្ធបង់
អញនឹងរំលាងអស់ទាំងទីក្រុងឯង ហើយនឹងធ្វើឲ្យទីបរិសុទ្ធរបស់ឯងទាំងប៉ុន្មានទៅជាសូន្យស្ងាត់ អញនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបឯងទៀតឡើយ
អស់ទាំងទីខ្ពស់របស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីគោរពទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញទៅអញក៏នឹងក្រោកឡើង ទាស់នឹងពួកវង្សយេរ៉ូបោម ដោយដាវដែរ។
តែទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ
គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។
ហើយឲ្យបានលើកឯងឡើងជាខ្ពស់ផង គឺខ្ពស់លើសអស់ទាំងសាសន៍ដែលទ្រង់បានបង្កើត ដោយមានសេចក្ដីសរសើរ នឹងកេរ្តិ៍ឈ្មោះ ហើយនឹងសេចក្ដីថ្កុំថ្កើង ដើម្បីឲ្យឯងបានធ្វើជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលស្រាប់។
ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសយកឯង ឲ្យបានជារបស់ផងទ្រង់ លើសជាងអស់ទាំងសាសន៍ ដែលនៅផែនដីផង។
តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់
តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ