ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 59:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​មិន​ព្រម​ស្តាប់​ទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​អំពើទុច្ចរិត​របស់អ្នករាល់គ្នា​វិញ​ទេតើ ដែល​ខណ្ឌចែក​រវាង​អ្នករាល់គ្នា និង​ព្រះ​របស់អ្នករាល់គ្នា គឺ​បាប​របស់អ្នករាល់គ្នា​ទេតើ ដែល​បាំង​ព្រះភក្ត្រ​ព្រះអង្គ​ពី​អ្នករាល់គ្នា មិន​ឲ្យ​ព្រះអង្គ​សណ្ដាប់​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ខណ្ឌ​កណ្ដាល​អ្នក និង​ព្រះ ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា បាន​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​ព្រះ​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក

អាល់គីតាប

តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ទ្រង់​លាក់​មុខ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក



អេសាយ 59:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ទ្រង់​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​សុចរិត​វិញ។


កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ‌លែង​ដែល​អញ​ឲ្យ​ដល់​ម្តាយ​ឯង ដើម្បី​បណ្តេញ​ចេញ​នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើល ដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្តាយ​ឯង​ត្រូវ​បណ្តេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរ


អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ អញ​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​បាន​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជានិច្ច


មើល ឯង​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក នឹង​ការ​ទាស់‌ទែង​គ្នា ហើយ​វាយ‌ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​ឯង​តម​អត់​នោះ គឺ​មិន​មែន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​ឯង​បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ


អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​ឯង បាន​បង្ខាំង​សេចក្ដី​ល្អ ចេញ​ពី​ឯង​រាល់​គ្នា​ដែរ


ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល‌ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ អើ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ


អញ​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​អញ​បាន​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពួក​វង្ស​អ៊ីស្រាអែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។


ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​អញ ដែល​បាន​បង្គាប់​ដល់​គេ​ហើយ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​ទុក​សំរាប់​នឹង​បំផ្លាញ​ទៅ គឺ​គេ​បាន​លួច ហើយ​ក៏​កុហក​ដែរ ព្រម​ទាំង​យក​របស់​នោះ​ទៅ​ទុក​ជា​មួយ​នឹង​អីវ៉ាន់​របស់​គេ​ផង


ដូច្នេះកាល​ពួក​ពល​បាន​ចូល​មក​ក្នុង​ទី​បោះ​ទ័ព​វិញ នោះ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ជំនុំ​គ្នា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​យើង នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន​ក្នុង​ថ្ងៃ​នេះ​ដូច្នេះ ចូរ​យើង​នាំ​យក​ហឹប​នៃ​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​ឯ​យើង ដើម្បី​ឲ្យ​នៅ​កណ្តាល​ពួក​យើង ហើយ​ជួយ​សង្គ្រោះ​យើង ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ