ដើម្បីឲ្យបានសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា ទាល់តែស្រុកនោះបានគំរប់ពេលដែលត្រូវឈប់សំរាកឲ្យបានគ្រប់៧០ឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សំរាកទៅ។
អេសាយ 5:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អផង ឥតមានអ្នកណានៅឡើយ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលនឹងត្រចៀកខ្ញុំថា៖ “ប្រាកដមែន ផ្ទះជាច្រើននឹងទៅជាទីហិនហោច គឺផ្ទះធំ ហើយល្អផង នឹងគ្មានអ្នកណារស់នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា៖ ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អ ឥតមានអ្នកណានៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ ផ្ទះដ៏ស្កឹមស្កៃទាំងនេះ នឹងគ្មានមនុស្សនៅទៀតទេ។ អាល់គីតាប ខ្ញុំបានឮអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ ផ្ទះដ៏ស្កឹមស្កៃទាំងនេះ នឹងគ្មានមនុស្សនៅទៀតទេ។ |
ដើម្បីឲ្យបានសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា ទាល់តែស្រុកនោះបានគំរប់ពេលដែលត្រូវឈប់សំរាកឲ្យបានគ្រប់៧០ឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សំរាកទៅ។
គ្មានសល់អ្វី ដែលគេមិនបានត្របាក់លេបចូលទៅនោះទេ ហេតុនោះសេចក្ដីចំរើនរបស់គេនឹងមិននៅស្ថិតស្ថេរឡើយ
អ្នកណាដែលលោភចង់បានកំរៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
នោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានបើកសំដែងអង្គទ្រង់នៅត្រចៀកខ្ញុំថា ពិតប្រាកដជាសេចក្ដីទុច្ចរិតនេះ នឹងមិនបានអត់ទោសឲ្យឯងរាល់គ្នាឡើយ ដរាបដល់ឯងរាល់គ្នាស្លាប់បង់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ីហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ
អញនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយអញនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចំការនោះតទៅ
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
ដូច្នេះ ដោយព្រោះឯងរាល់គ្នាតែងញាំញីពួកក្រ ហើយរឹបយកស្រូវពីគេ បានជាឯងរាល់គ្នានឹងសង់ផ្ទះដោយថ្មដាប់ តែមិនបានអាស្រ័យនៅក្នុងផ្ទះនោះទេ ឯងរាល់គ្នានឹងដាំចំការទំពាំងបាយជូរដ៏គាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីនោះឡើយ
ដ្បិតមើល ព្រះយេហូវ៉ាទ្រង់ចេញបង្គាប់វេលាណា នោះផ្ទះធំនឹងត្រូវវាយឲ្យប្រេះឆា ហើយផ្ទះតូចផង ឲ្យត្រូវបែកបាក់។
កាលស្តេចបានឮ នោះទ្រង់មានព្រះទ័យក្រេវក្រោធ ក៏ចាត់ទ័ពឲ្យទៅបំផ្លាញពួកមនុស្សដែលសំឡាប់គេនោះ ព្រមទាំងដុតទីក្រុងរបស់គេចោលអស់
មើល ប្រាក់ឈ្នួល ដែលអ្នករាល់គ្នាបានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសំរែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ