អេសាយ 5:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ ផ្ទះដ៏ស្កឹមស្កៃទាំងនេះ នឹងគ្មានមនុស្សនៅទៀតទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលនឹងត្រចៀកខ្ញុំថា៖ “ប្រាកដមែន ផ្ទះជាច្រើននឹងទៅជាទីហិនហោច គឺផ្ទះធំ ហើយល្អផង នឹងគ្មានអ្នកណារស់នៅឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា៖ ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អ ឥតមានអ្នកណានៅឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អផង ឥតមានអ្នកណានៅឡើយ សូមមើលជំពូកអាល់គីតាប9 ខ្ញុំបានឮអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ ផ្ទះដ៏ស្កឹមស្កៃទាំងនេះ នឹងគ្មានមនុស្សនៅទៀតទេ។ សូមមើលជំពូក |