គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ឯបេន-ហាឌាឌ់ នឹងពួកស្តេចរងទាំង៣២អង្គ ដែលមកជួយទ្រង់ គេកំពុងតែសោយស្រាស្រវឹង នៅក្នុងពន្លា
អេសាយ 5:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់នឹងផឹកស្រាទំពាំងបាយជូរ នឹងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង ព្រះគម្ពីរខ្មែរសាកល វេទនាហើយ! មនុស្សខ្លាំងពូកែខាងផឹកស្រា និងមនុស្សអង់អាចខាងលាយគ្រឿងស្រវឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់ នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលពូកែខាងផឹកស្រា ហើយជាជើងឯកខាងបិតស្រាខ្លាំង មុខជាត្រូវវេទនាពុំខាន! អាល់គីតាប អស់អ្នកដែលពូកែខាងផឹកស្រា ហើយជាជើងឯកខាងបិតស្រាខ្លាំង មុខជាត្រូវវេទនាពុំខាន! |
គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ឯបេន-ហាឌាឌ់ នឹងពួកស្តេចរងទាំង៣២អង្គ ដែលមកជួយទ្រង់ គេកំពុងតែសោយស្រាស្រវឹង នៅក្នុងពន្លា
ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។
ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។
តើអ្នកណាមានសេចក្ដីពិបាកចិត្ត តើអ្នកណាកើតទុក្ខព្រួយ តើអ្នកណាមានសេចក្ដីទាស់ទែងគ្នា តើអ្នកណាត្អូញត្អែរ តើអ្នកណាត្រូវរបួសឥតហេតុ តើអ្នកណាមានភ្នែកក្រហម
ឱលេមយួលអើយ មិនគួរឲ្យពួកស្តេចបានសោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នកដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ
ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តច្បាប់ ហើយបង្វែរសេចក្ដីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញ។
តែមើល មានសុទ្ធតែអំណរ ហើយរីករាយវិញ ជាការសំឡាប់គោ នឹងចៀម ស៊ីសាច់ ហើយផឹកស្រាទំពាំងបាយជូរ ដោយពោលថា ចូរយើងស៊ីហើយផឹកទៅ ដ្បិតនៅថ្ងៃស្អែកនេះយើងត្រូវស្លាប់ហើយ
គេនឹងមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃនឹងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងការជាក់ស្តែងគេយល់ខុសទទេ ក៏រមឹលក្នុងការជំនុំជំរះ
វេទនាដល់ពួកអ្នក ដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ
គេថា អញ្ជើញមកខ្ញុំនឹងរកស្រាទំពាំងបាយជូរ យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត ហើយថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺជាថ្ងៃមានបរិបូរលើសលុបផង។
វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ