ទូលបង្គំបានត្រូវទំលាក់លើទ្រង់ តាំងពីផ្ទៃម្តាយមក តាំងពីម្តាយសំរាលទូលបង្គំមក នោះទ្រង់ ជាព្រះនៃទូលបង្គំហើយ
អេសាយ 49:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាលកោះទាំងឡាយអើយ ចូរស្តាប់អញចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់បានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ទ្រង់បានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក ព្រះគម្ពីរខ្មែរសាកល កោះទាំងឡាយអើយ ចូរស្ដាប់ខ្ញុំចុះ! ជាតិសាសន៍នានាដែលនៅឆ្ងាយអើយ ចូរប្រុងស្ដាប់ចុះ! ព្រះយេហូវ៉ាបានត្រាស់ហៅខ្ញុំតាំងពីផ្ទៃម្ដាយ ព្រះអង្គបានលើកឡើងនូវឈ្មោះខ្ញុំតាំងពីក្នុងពោះម្ដាយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱកោះទាំងឡាយអើយ ចូរស្តាប់យើងចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាបានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ព្រះអង្គបានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាលអ្នកកោះទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ខ្ញុំ! ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ! ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ! ព្រះអម្ចាស់ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ព្រះអង្គក៏ហៅចំឈ្មោះខ្ញុំ តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។ អាល់គីតាប ម្នាលអ្នកកោះទាំងឡាយអើយ ចូរនាំគ្នាស្ដាប់ខ្ញុំ! ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ! ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ! អុលឡោះតាអាឡាត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ទ្រង់ក៏ហៅចំឈ្មោះខ្ញុំ តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។ |
ទូលបង្គំបានត្រូវទំលាក់លើទ្រង់ តាំងពីផ្ទៃម្តាយមក តាំងពីម្តាយសំរាលទូលបង្គំមក នោះទ្រង់ ជាព្រះនៃទូលបង្គំហើយ
នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
ដូច្នេះ ចូរលើកដំកើងព្រះយេហូវ៉ានៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នៅស្រុកក្បែរសមុទ្រ
ឱឯងរាល់គ្នាដែលនៅឆ្ងាយអើយ ចូរស្តាប់ពីការដែលអញបានធ្វើ ហើយឯងរាល់គ្នាដែលនៅជិតដែរ ចូរទទួលស្គាល់ឫទ្ធិរបស់អញចុះ
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខអញចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចំរើនកំឡាំងឡើង ត្រូវឲ្យគេចូលមកជិត រួចសឹមឲ្យគេនិយាយចុះ ចូរឲ្យយើងមូលគ្នាមកវិនិច្ឆ័យសំរេចក្តីយើង
ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ទ្រង់ដល់អស់ទាំងកោះ
ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះឯង គឺជាព្រះដែលជបសូនឯង តាំងពីនៅក្នុងផ្ទៃម្តាយ ទ្រង់មានបន្ទូលដូច្នេះថា អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ អញលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនអញ
អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ
អញនឹងឲ្យឃ្លាំងលាក់កំបាំង នឹងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ
ឱពួកវង្សារបស់យ៉ាកុបអើយ នឹងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរ ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង ហើយបានបីឯងតាំងពីផ្ទៃម្តាយមក ចូរស្តាប់អញចុះ
មើល ពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង នឹងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម
ឥឡូវនេះ ទ្រង់មានបន្ទូលមកខ្ញុំ គឺព្រះយេហូវ៉ា ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបំរើទ្រង់ សំរាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំទ្រង់ជាកំឡាំងនៃខ្ញុំ
ឯសេចក្ដីសុចរិតរបស់អញបានមកជិត សេចក្ដីសង្គ្រោះរបស់អញបានផ្សាយចេញទៅហើយ ដើមដៃអញនឹងជំនុំជំរះអស់ទាំងសាសន៍ ឯបណ្តាកោះទាំងប៉ុន្មាន គេនឹងសង្ឃឹមដល់អញ ហើយនឹងទុកចិត្តនឹងដៃអញដែរ
មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័តប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់
ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ
គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងឡើង។
អញនឹងតាំងទីសំគាល់១នៅកណ្តាលពួកគេ ហើយចាត់ពួកគេណាខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅឯស្រុកតើស៊ីស ស្រុកពូល នឹងស្រុកលូឌ ជាសាសន៍ដែលជំនាញធ្នូ ហើយស្រុកទូបាល នឹងស្រុកយ៉ាវ៉ាន ហើយទៅឯកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិសព្ទរបស់អញ ឬឃើញសិរីល្អរបស់អញនៅឡើយ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់អញ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល
ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព
មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍
ព្រះយេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះ នៅផែនដីរៀវសូន្យទៅ នោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញ គ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួន គឺអស់ទាំងកោះរបស់សាសន៍ផ្សេងៗផង។
ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក
នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី
ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់
ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្ដីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ នឹងដល់ពួកអ្នកដែលនៅជិតផង
ចូរប្រយ័ត កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ
ដែលបានស្គាល់តាំងពីមុនកំណើតលោកីយមក តែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា