អេសាយ 40:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ ព្រះគម្ពីរខ្មែរសាកល ជ្រលងភ្នំទាំងអស់នឹងត្រូវបានលើកឡើង ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប រីឯទីគ្រលិកគ្រលុកនឹងទៅជាទីរាប ហើយទីរដិបរដុបនឹងទៅជាទីស្មើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។ អាល់គីតាប ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាប ឲ្យស្មើផងដែរ។ |
មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ
នោះសិរីល្អនៃព្រះយេហូវ៉ានឹងសំដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ឯទីរហោស្ថាន នឹងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្តាភូមិដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ
គឺមានបន្ទូលដូច្នេះថា អញនឹងដើរទៅខាងមុខឯង ហើយនឹងពង្រាបអស់ទាំងទីរដិបរដុបឲ្យស្មើ អញនឹងបំបែកអស់ទាំងទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងបំបាត់រនុកដែកដែរ
ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សំរាប់ជនជាតិទាំងឡាយ
ដូច្នេះអស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺអញ យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរដោះក្បាំង ដោះមកុដចេញ នេះមិនដូចធម្មតាទេ ចូរលើកអ្វីដែលទាបថោក ហើយបន្ទាបអ្វីដែលខ្ពង់ខ្ពស់ចុះ
ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។
គ្រប់ទាំងច្រកភ្នំនឹងបានលុបឲ្យពេញ គ្រប់ទាំងភ្នំធំតូចនឹងត្រូវបន្ទាបទៅ ផ្លូវក្ងិចក្ងក់នឹងទៅជាត្រង់ ហើយផ្លូវរដិបរដុបនឹងបានរាបស្មើទៅវិញ
ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយនៅលើសសរទាំងនោះ