នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំនៀលពីអញចេញ
អេសាយ 4:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ស្រី៧នាក់នឹងជាប់នៅ ជាមួយប្រុសម្នាក់ដោយពោលថា យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំនៀលពីយើងចេញ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ស្រីប្រាំពីរនាក់នឹងចាប់ប្រុសម្នាក់ ទាំងនិយាយថា៖ “ពួកខ្ញុំនឹងហូបអាហាររបស់ខ្លួន ហើយស្លៀកសម្លៀកបំពាក់របស់ខ្លួន។ សូមឲ្យតែពួកខ្ញុំត្រូវបានហៅតាមឈ្មោះរបស់អ្នកចុះ សូមដកសេចក្ដីអាម៉ាស់របស់ពួកខ្ញុំចេញផង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ស្រីប្រាំពីរនាក់ នឹងជាប់នៅជាមួយប្រុសម្នាក់ ដោយពោលថា៖ យើងនឹងបរិភោគអាហាររបស់យើង ហើយនឹងរកប្រដាប់ស្លៀកពាក់ ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំណៀលចេញពីយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។ អាល់គីតាប នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។ |
នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំនៀលពីអញចេញ
នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកលើមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដោយពិតត្រង់វិញ
អញនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្ស១នាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត
នៅគ្រានោះ មនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្អោនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ
កុំឲ្យខ្លាចឲ្យសោះ ដ្បិតឯងនឹងមិនដែលត្រូវខ្មាសឡើយ ក៏កុំឲ្យរង្កៀសចិត្តដែរ ពីព្រោះឯងនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ ឯងនឹងភ្លេចសេចក្ដីខ្មាសដែលឯងមានពីកាលនៅវ័យក្មេង ហើយឯងនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ
ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម
ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។
ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសំរេចតាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមក
ដូច្នេះ យើងខ្ញុំផ្តាំមកមនុស្សយ៉ាងនោះ ហើយទូន្មានគេ ដោយព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ឲ្យគេបរិភោគបាយរបស់ខ្លួនគេចុះ ទាំងធ្វើការដោយស្រគត់ស្រគំផង
គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងកើតសេចក្ដីកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ