គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី
អេសាយ 38:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះនឹងបានទុកជាទីសំគាល់ពីព្រះយេហូវ៉ាដល់ឯង ថាព្រះយេហូវ៉ាទ្រង់នឹងសំរេចការនេះ ដែលទ្រង់បានមានបន្ទូលហើយ ព្រះគម្ពីរខ្មែរសាកល នេះជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងធ្វើតាមព្រះបន្ទូលនេះ ដែលព្រះអង្គបានមានបន្ទូលហើយ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះនឹងបានទុកជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងសម្រេចការនេះ ដែលព្រះអង្គបានមានព្រះបន្ទូលហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាយទូលស្ដេចវិញថា៖ «ព្រះអម្ចាស់នឹងប្រទានទីសម្គាល់មួយ ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់មុខជាសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ អាល់គីតាប អេសាយជម្រាបស្ដេចវិញថា៖ «អុលឡោះតាអាឡានឹងប្រទានទីសំគាល់មួយ ដើម្បីឲ្យស្តេចជ្រាបថា អុលឡោះតាអាឡាមុខជាសម្រេចតាមបន្ទូលសន្យារបស់ទ្រង់ |
គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី
អ្នកនោះក៏ប្រាប់ទីសំគាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសំគាល់ដែលព្រះយេហូវ៉ាបានមានបន្ទូលហើយ មើល អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិតដែលមាននៅក្នុងព្រះទ័យទ្រង់។
ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចំការទំពាំងបាយជូរទៅ រួចបរិភោគផលទាំងនោះវិញ
ហើយហេសេគាទ្រង់ក៏បានមានបន្ទូលថា តើមានទីសំគាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។