បើសិនជាទូលបង្គំមិនបានជឿ ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ
អេសាយ 38:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានពោលថា យើងនឹងលែងឃើញព្រះ គឺជាព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះទៀត យើងនឹងខានឃើញមនុស្ស ដែលនៅកណ្តាលពួកមនុស្សលោកតទៅ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានពោលថា: ‘ខ្ញុំនឹងមិនឃើញព្រះយេហូវ៉ា គឺព្រះយេហូវ៉ានៅស្ថានមនុស្សរស់! ខ្ញុំនឹងមិនឃើញមនុស្ស ជាមួយអ្នកដែលរស់នៅពិភពលោកទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានពោលថា យើងនឹងលែងឃើញព្រះ គឺជាព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះទៀត យើងនឹងខានឃើញមនុស្ស ដែលនៅកណ្ដាលពួកមនុស្សលោកតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹកថា ខ្ញុំនឹងលែងឃើញព្រះភ័ក្ត្ររបស់ ព្រះអម្ចាស់ក្នុងពិភពរបស់មនុស្សទៀតហើយ ហើយនៅក្នុងពិភពនេះ ខ្ញុំក៏នឹងលែងឃើញមុខមនុស្សណាម្នាក់ដែរ។ អាល់គីតាប ខ្ញុំនឹកថា ខ្ញុំនឹងលែងឃើញ អុលឡោះតាអាឡាក្នុងពិភពរបស់មនុស្សទៀតហើយ ហើយនៅក្នុងពិភពនេះ ខ្ញុំក៏នឹងលែងឃើញមុខមនុស្សណាម្នាក់ដែរ។ |
បើសិនជាទូលបង្គំមិនបានជឿ ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ
ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វា នៅជុំវិញផ្នូរខ្មោចវាផង គ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ