អេសាយ 36:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញឲ្យមក និយាយនឹងមនុស្សដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ។
សូមមើលជំពូក
ប៉ុន្តែរ៉ាបសាកេតបថា៖ “តើចៅហ្វាយរបស់យើងបានចាត់យើងឲ្យមក ដើម្បីនិយាយពាក្យទាំងនេះដល់ចៅហ្វាយរបស់អ្នក និងដល់អ្នកឬ? តើមិនមែនដល់ពួកមនុស្សដែលអង្គុយលើកំពែង ដែលនឹងស៊ីលាមករបស់ខ្លួន ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយពួកអ្នកទេឬ?”។
សូមមើលជំពូក
ប៉ុន្តែ រ៉ាបសាកេតបថា៖ «ចុះតើចៅហ្វាយយើងបានចាត់យើង ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយអ្នក និងខ្លួនអ្នកប៉ុណ្ណោះឬ? គឺបានចាត់យើងឲ្យមក និយាយនឹងមនុស្សដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួនជាមួយអ្នកដែរ»។
សូមមើលជំពូក
មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។
សូមមើលជំពូក
មេទ័ពអាស្ស៊ីរីតបវិញថា៖ «ស្តេចរបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកជម្រាបស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។
សូមមើលជំពូក