ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញ ក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដក ព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន អាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ
អេសាយ 34:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តទ្រង់បានវាស់ចែកស្រុកឲ្យ វារាល់គ្នានឹងបានស្រុកនោះជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតរៀងទៅ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាប់ឆ្នោតឲ្យពួកវា ហើយព្រះហស្តរបស់ព្រះអង្គបានចែកស្រុកនោះឲ្យពួកវាដោយខ្សែរង្វាស់។ ពួកវានឹងកាន់កាប់ស្រុកនោះជារៀងរហូត ហើយរស់នៅស្រុកនោះពីជំនាន់មួយទៅជំនាន់មួយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តរបស់ព្រះអង្គបានវាស់ចែកស្រុកឲ្យ គេរាល់គ្នានឹងបានស្រុកនោះ ជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងតំណមនុស្សតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។ អាល់គីតាប ទ្រង់ជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។ |
ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញ ក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដក ព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន អាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះទ្រង់នឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ
នៅពេលល្ងាច គេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ហើយផ្សែងនឹងហុយឡើងជាដរាបទៅ ស្រុកនោះនឹងនៅជាកំឡោចគ្រប់ទាំងដំណនៃមនុស្សតទៅ ឥតដែលមានអ្នកណាដើរកាត់តាមនោះទៀតឡើយ
តែទុង នឹងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក នឹងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នេះហើយជាចំណែករបស់ឯងរាល់គ្នា ជាចំណែកដែលអញវាល់ឲ្យឯងដោយព្រោះឯងបានភ្លេចអញ ហើយទុកចិត្តនឹងសេចក្ដីកំភូតវិញ
ក្រោយដែលទ្រង់បានបំផ្លាញសាសន៍ទាំង៧នគរនៅស្រុកកាណាន នោះក៏ចែកស្រុករបស់គេដល់ពួកឰយុកោយើងដោយចាប់ឆ្នោត
ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា
ដ្បិតកេរ្តិ៍អាកររបស់ព្រះយេហូវ៉ា នោះគឺជារាស្ត្ររបស់ទ្រង់ ហើយយ៉ាកុបជាចំណែកមរដកទ្រង់
ពួកអ្នកនោះក៏រៀបចំចេញទៅ ដោយទទួលបង្គាប់យ៉ូស្វេ ដើម្បីទៅសរសេរកំណត់ស្រុក គឺលោកបង្គាប់ថា ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរកំណត់សំគាល់ រួចត្រឡប់មកឯអញវិញ នោះអញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ ត្រង់ស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា