អេសាយ 33:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសំដីយ៉ាងជ្រៅ ដែលឯងរកស្តាប់មិនបាន ជាភាសារឡប់ដែលឯងយល់មិនបាន ព្រះគម្ពីរខ្មែរសាកល អ្នកនឹងលែងឃើញជាតិសាសន៍ដ៏កាចសាហាវ ជាជាតិសាសន៍មានភាសាពិបាកយល់ដែលស្ដាប់មិនបាន មានអណ្ដាតត្រដិតដែលមិនអាចយល់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសម្ដីយ៉ាងជ្រៅ ដែលអ្នករកស្តាប់មិនបាន ជាភាសារឡប់ដែលអ្នកយល់មិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។ អាល់គីតាប អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។ |
ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់មានបន្ទូលពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ
តែម៉ូសេតបឆ្លើយថា កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ
គឺគេនឹងវិលទៅវិញ តាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ពួកវង្សអ៊ីស្រាអែលអើយ មើល អញនឹងនាំសាសន៍១ពីឆ្ងាយមកលើឯងរាល់គ្នា គឺជាសាសន៍១យ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណដែលឯងមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ
មានសេចក្ដីចែងទុកមកក្នុងក្រិត្យវិន័យថា «អញនឹងនិយាយនឹងសាសន៍នេះ ដោយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែយ៉ាងនោះ គេក៏មិនស្តាប់អញដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់»