នៅគ្រានោះគេនឹងប្រកែកថា ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសំលៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្តាជនទេ
អេសាយ 3:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ ព្រះគម្ពីរខ្មែរសាកល កាលណាមនុស្សម្នាក់ចាប់បងប្អូនរបស់ខ្លួនពីផ្ទះរបស់ឪពុកខ្លួន ដោយនិយាយថា៖ “អ្នកមានអាវវែង ដូច្នេះសូមធ្វើជាអ្នកដឹកនាំរបស់ពួកយើងផង! សូមឲ្យទីហិនហោចនេះនៅក្រោមអំណាចរបស់អ្នកចុះ” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សម្នាក់នឹងយកបងប្អូន ពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា៖ អ្នកឯងមានសម្លៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះ នៅក្រោមអំណាចអ្នកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូន ក្នុងអំបូររបស់ខ្លួន ដោយពោលថា: បងមានអាវធំ ដូច្នេះ សូមធ្វើជា មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ! អាល់គីតាប ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូន ក្នុងអំបូររបស់ខ្លួន ដោយពោលថា: បងមានអាវធំ ដូច្នេះ សូមធ្វើជា មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ! |
នៅគ្រានោះគេនឹងប្រកែកថា ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសំលៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្តាជនទេ
នៅគ្រានោះ ស្រី៧នាក់នឹងជាប់នៅ ជាមួយប្រុសម្នាក់ដោយពោលថា យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំនៀលពីយើងចេញ។
ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្តេច។