ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 29:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​ជាក់‌ស្តែង​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ហើយ ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​មើល​មិន​បាន​ទេ ពី​ព្រោះ​បិទ​ត្រា​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចំពោះ​អ្នករាល់គ្នា និមិត្ត​ទាំងអស់​បាន​ត្រឡប់​ដូចជា​ពាក្យ​ក្នុង​ក្រាំង​ដែល​បិទត្រា​ហើយ​។ នៅពេល​គេ​ឲ្យ​ក្រាំងនោះ​ដល់​អ្នកដែល​ចេះ​អក្សរ ដោយ​និយាយថា​៖ “សូម​អាន​ក្រាំងនេះ​មើល៍” អ្នកនោះ​នឹង​តបថា​៖ “មិន​បាន​ទេ ពីព្រោះ​វា​ត្រូវបាន​បិទត្រា”

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

និមិត្ត​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ» តែ​អ្នក​នោះ​ឆ្លើយ​តប​ថា «ខ្ញុំ​មើល​មិន​បាន​ទេ ព្រោះ​បិទ​ត្រា​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

សូមមើលជំពូក

អាល់គីតាប

ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

សូមមើលជំពូក



អេសាយ 29:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃនឹង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​ការ​ជាក់‌ស្តែង​គេ​យល់​ខុស​ទទេ ក៏​រមឹល​ក្នុង​ការ​ជំនុំ‌ជំរះ


រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា ខ្ញុំ​មិន​ចេះ​អក្សរ​ទេ។


នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ​ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យ‌សុង


ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ


តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។


តែ​លោក​តប​ថា ដានី‌យ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​បំផុត


នៅ​វេលា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះ‌វបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ


ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ


រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ


កាល​កូន​ចៀម​បក​ត្រា​ទី​១ នោះ​ខ្ញុំ​ក៏​ឃើញ រួច​ខ្ញុំ​ឮ​តួ​មាន​ជីវិត​១ បន្លឺ​សំឡេង​ដូច​ផ្គរ‌លាន់​ថា ចូរ​មក​មើល​ចុះ