ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
អេសាយ 28:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងលហើយ ជាថ្មទីជ្រុងដ៏មានដំឡៃ ដែលបានដាក់យ៉ាងមាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ ព្រះគម្ពីរខ្មែរសាកល ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។ អាល់គីតាប ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ ហើយជាគ្រឹះដ៏មាំ។ អ្នកណាពឹងផ្អែកលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ។ |
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកំឡាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែលបានចេញពីនោះមក
ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានបន្ទូលថា ពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន
ដូច្នេះ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះយ៉ាងណាទៅ គឺត្រូវថា ព្រះយេហូវ៉ាទ្រង់បានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួករាស្ត្ររបស់ទ្រង់ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
ឱអ្នកមានទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកំសាន្តចិត្តអើយ មើល អញនឹងរៀបថ្មឯងឡើង ដោយបាយអមានពណ៌ល្អ ហើយនឹងដាក់ជើងជញ្ជាំងឯងដោយត្បូងកណ្តៀង
គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។
ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង នឹងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង
ចូរមើលថ្ម ដែលអញបានដាក់នៅមុខយេសួរចុះ នៅថ្មតែមួយនោះមានភ្នែក៧ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងចារឹកចំឡាក់ដែលត្រូវឆ្លាក់នៅថ្មនោះ ហើយនឹងដកយកសេចក្ដីទុច្ចរិតពីស្រុកនេះចេញក្នុង១ថ្ងៃ
ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ»
តើអ្នករាល់គ្នាមិនបានមើលបទគម្ពីរនេះផងទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក
ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។
ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ
ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក
ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្ដីទុច្ចរិតទៅ