អេសាយ 23:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានសំរេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ ព្រះគម្ពីរខ្មែរសាកល តើនរណាបានគ្រោងការនេះទាស់នឹងទីរ៉ុស ជាទីក្រុងដែលធ្លាប់បំពាក់មកុដឲ្យគេ ដែលពួកឈ្មួញរបស់នាងជាមេដឹកនាំ ដែលពួកអ្នកជំនួញរបស់នាងជាអ្នកមានយសស័ក្ដិនៅលើផែនដី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាបានសម្រេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ? ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេច ឲ្យគ្រងរាជ្យលើស្រុកនានា អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។ អាល់គីតាប តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ? ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេច ឲ្យគ្រងរាជ្យលើស្រុកនានា អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។ |
បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបំរើរបស់ចៅហ្វាយអញបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចំបាំង នឹងទ័ពសេះទៀត
គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម នឹងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក
ឯងបានចំរើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ
ក្រុងទីរ៉ុសបានធ្វើទីមាំមួនសំរាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី នឹងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ
នឹងគ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្ដីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯង នោះជាអ្នកធំនៅផែនដី ពីព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារការមន្តអាគមរបស់ឯង
ដោយហេតុនោះបានជាសេចក្ដីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្ដីស្លាប់ សោកសង្រេង នឹងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់