Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ទេវនា​របស់​វា នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​១​វិញ គឺ​ជា​សេចក្ដី​ស្លាប់ សោក​សង្រេង នឹង​អំណត់​អត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជំរះ​វា ទ្រង់​ខ្លាំង​ពូកែ​ណាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ដោយហេតុនេះ គ្រោះកាច​ដែល​នាង​ត្រូវ​ទទួល គឺ​សេចក្ដីស្លាប់ ទុក្ខព្រួយ និង​ទុរ្ភិក្ស នឹង​មកដល់​ក្នុង​មួយ​ថ្ងៃ នាង​នឹង​ត្រូវបាន​ដុតចោល​ដោយ​ភ្លើង ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដែល​ជំនុំជម្រះ​នាង ទ្រង់​ខ្លាំងពូកែ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ហេតុ​នេះ​បាន​ជា​គ្រោះកាច​របស់​ក្រុង​នោះ​នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ​ គឺ​ជា​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ និង​គ្រោះ​អត់ឃ្លាន​ ហើយ​ក្រុង​នោះ​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង​ ដ្បិត​ព្រះអម្ចាស់​ដែល​ជំនុំ​ជម្រះ​ក្រុង​នោះ​ ព្រះអង្គ​ខ្លាំង​ពូកែ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដោយ​ហេតុ​នោះ​បាន​ជា​គ្រោះ​កាច​របស់​ក្រុង​នេះ នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ជា​សេចក្ដី​ស្លាប់ សោក​សង្រេង និង​អំណត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជម្រះ​ក្រុង​នេះ ទ្រង់​ខ្លាំង​ពូកែ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ហេតុ​នេះ គ្រោះ​កាច​ផ្សេងៗ​នឹង​កើត​មាន​ដល់​ក្រុង​នេះ ក្នុង​ថ្ងៃ​តែ​មួយ គឺ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់ កាន់​ទុក្ខ ស្រេក​ឃ្លាន ហើយ​នឹង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​ថែម​ទៀត​ផង ដ្បិត​ព្រះ‌ជា‌អម្ចាស់​ដែល​វិនិច្ឆ័យ​ទោស​ក្រុង​នេះ ទ្រង់​ប្រកប​ដោយ​ឥទ្ធិ‌ឫទ្ធិ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ហេតុ​នេះ​គ្រោះ​កាច​ផ្សេងៗ​នឹង​កើត​មាន​ដល់​ក្រុង​នេះ ក្នុង​ថ្ងៃ​តែ​មួយ គឺ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់ កាន់​ទុក្ខ ស្រេក​ឃ្លាន ហើយ​នឹង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​ថែម​ទៀត​ផង ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​វិនិច្ឆ័យ​ទោស​ក្រុង​នេះ ទ្រង់​ប្រកប​ដោយ​អំណាច។

សូមមើលជំពូក ចម្លង




វិវរណៈ 18:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​នឹង​គិត​ប្រើ​កំឡាំង នោះ​មើល ទ្រង់​ក៏​ខ្លាំង​ជាង​ទៅ​ទៀត ឬ​បើ​គិត​ពី​សេចក្ដី​ជំនុំ​ជំរះ នោះ​ទ្រង់​មាន​បន្ទូល​មក​ថា តើ​អ្នក​ណា​នឹង​កោះ​ហៅ​អញ


ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​ម្តង​ហើយ ខ្ញុំ​បាន​ឮ​សេចក្ដី​នេះ​២​ដង​ផង គឺ​ថា ឫទ្ធា‌នុភាព​សំរេច​នៅ​លើ​ព្រះ


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កំឡាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សំបើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សំបើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សំឡាប់​សត្វ​សំបើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​ទាំង​ក្បាល នឹង​កន្ទុយ ទាំង​មែក ហើយ​នឹង​ធាង​របស់​សាសន៍​អ៊ីស្រាអែល​ចេញ ក្នុង​ថ្ងៃ​តែ​១


ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នែ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ថ្ងៃ​កំណត់​របស់​ឯង​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ឯង


ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​កាន់​ក្តី​គេ ដើម្បី​នឹង​ប្រោស​ឲ្យ​ផែនដី​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន​វិញ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន‌ជាតិ​ទាំង‌ឡាយ​បាន​ខំ​ធ្វើ​ការ​ឲ្យ​តែ​បាន​ទទេៗ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ដែរ គេ​នឹង​នឿយ‌ហត់​ទៅ។


ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្តាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​តប​ស្នង​ដល់​គេ


ព្រះ‌យេហូវ៉ា ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​មាន​កំឡាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធំ​ក្រៃ‌លែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន។


ឬ​តើ​យើង​ចង់​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ប្រចណ្ឌ​ឬ​អី តើ​យើង​ខ្លាំង​ពូកែ​ជាង​ទ្រង់​ឬ។


ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ‌រាជ្យ​ឡើង


ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង


ឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ នោះ​គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី។


ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ​ក្នុង​ខណ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង នឹង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល នឹង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចំងាយ


ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណ​តែ​១​ម៉ោង។


ពួក​នោះ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា ហាលេ‌លូយ៉ា ហើយ​ផ្សែង​វា​ក៏​ហុយ​ឡើង​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម