ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ច គឺទ្រង់នឹងចាប់យកឯងទៅ នឹងកន្ត្រាក់ឯងចេញពីទីលំនៅ ហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។ –បង្អង់
អេសាយ 22:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបណ្តេញឯងពីដំណែងចេញ ហើយឯងនឹងត្រូវទំលាក់ចុះពីការងារទៅ ព្រះគម្ពីរខ្មែរសាកល យើងនឹងបណ្ដេញអ្នកចេញពីតំណែងរបស់អ្នក ហើយអ្នកនឹងត្រូវបានទម្លាក់ចុះពីមុខងាររបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបណ្តេញអ្នកពីដំណែងចេញ ហើយអ្នកនឹងត្រូវទម្លាក់ចុះពីការងារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង ហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។ អាល់គីតាប យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែង ហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។ |
ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ច គឺទ្រង់នឹងចាប់យកឯងទៅ នឹងកន្ត្រាក់ឯងចេញពីទីលំនៅ ហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។ –បង្អង់
ដូច្នេះអស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺអញ យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។