អេសាយ 15:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះទីទឹករបស់ក្រុងនីមរីម នឹងត្រូវចោលស្ងាត់ ឯស្មៅនឹងក្រៀមស្វិតទៅ ហើយស្មៅខ្ចីនឹងរួញទៅវិញ ឥតមានអ្វីខៀវខ្ចីឡើយ ព្រះគម្ពីរខ្មែរសាកល ទឹកនៃនីមរីមក្លាយជាទីស្ងាត់ជ្រងំ ស្មៅបានក្រៀមស្វិតទៅ រុក្ខជាតិបានអស់ទៅ គ្មានអ្វីខៀវខ្ចីឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះកន្លែងមានទឹករបស់ក្រុងនីមរីម នឹងត្រូវចោលស្ងាត់ ឯស្មៅនឹងក្រៀមស្វិត ហើយស្មៅខ្ចីនឹងរួញទៅវិញ ឥតមានអ្វីខៀវខ្ចីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីង តិណជាតិក្រៀមស្វិតអស់ ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់ ហើយរុក្ខជាតិក៏លែងមានទៀតដែរ។ អាល់គីតាប ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីង តិណជាតិក្រៀមស្វិតអស់ ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់ ហើយរុក្ខជាតិក៏លែងមានទៀតដែរ។ |
មានឮសំរែកនៅក្រុងហែសបូន រហូតដល់អេលាលេ គេបានបព្ចោញសំឡេងរហូតដល់យ៉ាហាស ហើយពីសូអារទៅដល់ហូរ៉ូណែម ដូចជាគោញីអាយុ៣ខួប ដ្បិតទឹកនៃនីមរីមបានរីងស្ងួតទៅហើយ
មានភ្លើងឆេះបន្សុសពីមុខគេ ហើយខាងក្រោយគេក៏មានអណ្តាតភ្លើងឆេះដែរ នៅមុខគេ ផែនដីប្រៀបដូចជាសួនច្បារអេដែន តែខាងក្រោយគេ នោះបានដូចជាទីរហោស្ថានដ៏ស្ងាត់ច្រៀបវិញ ឥតមានអ្វីរួចពីគេឡើយ។
បេត-នីមរ៉ា ហើយនឹងបេត-ហារ៉ាន សុទ្ធតែជាទីក្រុងមានកំផែង ព្រមទាំងធ្វើក្រោលសំរាប់ហ្វូងសត្វគេផង
ឯនៅវាលច្រកភ្នំ នោះមានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ុកូត នឹងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត
ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រឹល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ នឹងស្មៅទាំងអស់ផង។