ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ អើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅ នៅភ្នំល្បាណូន
អេសាយ 14:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ទាំងដើមកកោះក៏រីករាយចំពោះឯង នឹងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ ព្រះគម្ពីរខ្មែរសាកល សូម្បីតែដើមស្រល់ និងដើមស៊ីដានៅលីបង់ក៏អរសប្បាយលើអ្នក ដោយនិយាយថា: ‘តាំងពីអ្នកបានដួលរលំ គ្មានអ្នកកាប់ឈើឡើងមកទាស់នឹងយើងទៀតឡើយ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើ ទាំងដើមកកោះក៏រីករាយចំពោះអ្នក និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីអ្នកត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែដើមស្រល់ និងដើមឈើធំៗ នៅស្រុកលីបង់ក៏មានអំណរសប្បាយ ដោយឃើញអ្នកអស់ឫទ្ធិដែរ គឺដើមឈើទាំងនោះនាំគ្នាពោលថា: “តាំងពីអ្នករលំមក គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។ អាល់គីតាប សូម្បីតែដើមស្រល់ និងដើមឈើធំៗ នៅស្រុកលីបង់ក៏មានអំណរសប្បាយ ដោយឃើញអ្នកអស់ឫទ្ធិដែរ គឺដើមឈើទាំងនោះនាំគ្នាពោលថា: “តាំងពីអ្នករលំមក គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។ |
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ អើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅ នៅភ្នំល្បាណូន
ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ នឹងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ
អញបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលអញបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន នឹងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី
ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ឯអស់ទាំងដើមយ៉ាងល្អបានត្រូវបំផ្លាញហើយ ឱដើមម៉ៃសាក់ នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងបានត្រូវរលំហើយ