ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 13:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រឿង​អាវុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​មក​ពី​ស្រុក​ឆ្ងាយ ពី​ចុងបំផុត​នៃ​ផ្ទៃមេឃ គឺ​ព្រះយេហូវ៉ា និង​អាវុធ​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹងមក ដើម្បី​បំផ្លាញ​ផែនដី​ទាំងមូល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា និង​គ្រឿង​អាវុធ នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ ព្រះ‌អម្ចាស់​នឹង​ប្រើ​ពួក​គេ ដើម្បី​សម្រេច​តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ អុលឡោះ‌តាអាឡា​នឹង​ប្រើ​ពួក​គេ ដើម្បី​សម្រេច​តាម​កំហឹង​របស់​ទ្រង់ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។

សូមមើលជំពូក



អេសាយ 13:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ អស់​ទាំង​គ្រឿង​ចំបាំង​ក៏​បាន​វិនាស​អស់​ទៅ។


វេទនា​ដល់​ពួក​សាសន៍​អាសស៊ើរ ដែល​ជា​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អញ ហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ


មើល អញ​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ


មើល ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កំចាត់‌កំចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង


ចូរ​មក ជន‌ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ


មើល ព្រះ‌នាម​ព្រះ‌យេហូវ៉ា​មក​ពី​ចំងាយ កំពុង​តែ​ឆេះ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​មាន​ទាំង​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង ព្រះ‌រឹម​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ហើយ​ព្រះ‌ជិវ្ហា​របស់​ទ្រង់​ក៏​ដូច​ជា​ភ្លើង​ឆេះ​បន្សុស


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ទ្រង់​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់


ចូរ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ទាំង​អស់ ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ​តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់​ពី​ការ​ទាំង​នេះ​ឬ អ្នក​១​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ គេ​នឹង​សំរេច​ដល់​ក្រុង​បាប៊ីឡូន តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ


ទ្រង់​នឹង​លើក​ទង់‌ជ័យ​សំរាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ ហើយ​នឹង​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់


ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាសស៊ើរ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បើក​ឃ្លាំង​អាវុធ​របស់​ទ្រង់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ


ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​១​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស​នឹង​សត្វ​ផង​បាន​រត់​ទៅ គេ​បាត់​អស់​ហើយ


ដ្បិត​មើល អញ​នឹង​ដាស់​នគរ​ធំៗ​១​ពួក នៅ​ស្រុក នៅ​ខាង​ជើង​ឡើង ហើយ​បណ្តាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​បាន​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ទៅ ជា​ឥត​ប្រយោជន៍​នោះ​ទេ


ចូរ​សំរួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ដាស់​វិញ្ញាណ​របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ទ្រង់​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចេញ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​នៃ​ទ្រង់


ន៏ ឮ​សំឡេង​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ស្រែក​នៅ​ឯ​ស្រុក​ឆ្ងាយ​ណាស់​ថា តើ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ទេ​ឬ​អី តើ​មហា‌ក្សត្រ​នៃ​ក្រុង​នោះ​មិន​នៅ​ទេ​ឬ ហេតុ​អ្វី​បាន​ជា​គេ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ហើយ​ដោយ​របស់​ឥត​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ដូច្នេះ


ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​គេ អញ​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​បាន​ទំលាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង។