ជាគ្រាដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ព្រមទាំងលអញមើល ហើយបានឃើញការរបស់អញ
ហេព្រើរ 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្ដីល្បួង នៅក្នុងទីរហោស្ថាន ព្រះគម្ពីរខ្មែរសាកល នៅទីនោះ ដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកយើង ហើយបានឃើញកិច្ចការរបស់យើងអស់រយៈពេលសែសិបឆ្នាំ។ Khmer Christian Bible ជាកន្លែងដែលដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកមើលយើង ហើយក៏ឃើញកិច្ចការដែលយើងបានធ្វើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាកន្លែងដែលបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ហើយគេឃើញកិច្ចការដែលយើងធ្វើ អស់រយៈពេលសែសិបឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។ អាល់គីតាប បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។ |
ជាគ្រាដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ព្រមទាំងលអញមើល ហើយបានឃើញការរបស់អញ
ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយ នឹងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯអញនេះផង
ព្រះយេហូវ៉ា ទ្រង់ក៏បង្គាប់ទៅម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថា អញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក
អញក៏បាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក គឺបាននាំមុខឯងនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ឲ្យបានចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ
ហើយកូនចៅរបស់ឯងរាល់គ្នា នឹងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់៤០ឆ្នាំ ព្រមទាំងទ្រាំទ្រនឹងសេចក្ដីកំផិតរបស់ឯងរាល់គ្នា ដរាបដល់ខ្មោចឯងទាំងប៉ុន្មានបានរលួយទៅ នៅទីរហោស្ថាននេះ
រួចទ្រង់ក៏ឆ្លើយថា ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ
តែអេលីម៉ាស ជាគ្រូអាបធ្មប់នោះ (ដ្បិតឈ្មោះនោះប្រែមកដូច្នេះ) ក៏តាំងខ្លួនទាស់នឹងគេ ដើម្បីបង្វែរលោកមិនឲ្យជឿ
លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ
គឺអស់ទាំងការល្បងយ៉ាងធំ ដែលភ្នែកឯងបានឃើញ ព្រមទាំងទីសំគាល់ នឹងការអស្ចារ្យដ៏ធំផង
ភ្នែកឯងរាល់គ្នាបានឃើញការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ
ប៉ុន្តែ ត្រូវឲ្យឯងរាល់គ្នាប្រយ័តខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែកឯងបានឃើញ ហើយក្រែងនៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ
ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្ដីណាដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តទ្រង់ឬទេ
សំលៀកបំពាក់ឯងមិនបានសឹកនៅលើខ្លួនសោះ ហើយជើងឯងក៏មិនបានពុរពងនៅរវាង៤០ឆ្នាំនេះផង
ឯឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ាជាព្រះនៃឯង បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះឯងរាល់គ្នាហើយ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបានច្បាំងជំនួសឯង
កាលពួកឪពុកឯងបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ដាក់សេចក្ដីងងឹតនៅជាកណ្តាលឯងរាល់គ្នា ហើយនឹងពួកសាសន៍អេស៊ីព្ទ ក៏នាំទឹកសមុទ្រមកគ្របលើគេទៅ ហើយភ្នែកឯងរាល់គ្នាបានឃើញការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទនោះដែរ ឯងរាល់គ្នាក៏បាននៅក្នុងទីរហោស្ថានអស់កាលជាយូរ
ពួកកូនចៅអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែពួកគេគ្រប់គ្នា គឺជាពួកមនុស្សថ្នឹកច្បាំង ដែលចេញពីស្រុកអេស៊ីព្ទមក បានស្លាប់បាត់អស់ទៅ ពីព្រោះគេមិនបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ា ហើយទ្រង់បានស្បថថា មិនឲ្យគេឃើញស្រុក ដែលទ្រង់បានស្បថនឹងពួកឰយុកោគេថានឹងឲ្យមកយើងរាល់គ្នាឡើយ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ