Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ ដោយ​ព្រោះ​ដំណើរ​ព្រះ​បាល-ពេអរ ដ្បិត​អស់​អ្នក​ណា​ដែល​បាន​តាម​ព្រះ​បាល-ពេអរ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បំផ្លាញ​គេ​ពី​ពួក​ឯង​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ភ្នែក​របស់​អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ ដោយ​ព្រោះ​ដំណើរ​ព្រះ​បាល-ពេអរ ដ្បិត​អស់​អ្នក​ណា​ដែល​បាន​តាម​ព្រះ​បាល-ពេអរ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បំផ្លាញ​គេពី​ចំណោម​អ្នក​រាល់​គ្នាចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ព្រះ​បាល-‌ពេអរ។ ព្រះ‌អម្ចាស់​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយ‌បង្គំ​ព្រះ​បាល-‌ពេអរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌កាណ៍​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប ជា​មួយ​ព្រះ​បាល–ពេអរ។ អុលឡោះ‌តាអាឡា​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយ‌បង្គំ​ព្រះ‌បាល–ពេអរ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ឲ្យ​ដើរ​តាម​ច្បាប់​របស់​ពួក​ឰយុកោ​ឯង​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្ត​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ


អញ​បាន​ប្រទះ​នឹង​អ៊ីស្រាអែល ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន អញ​បាន​ឃើញ​ពួក​ឰយុកោ​ឯង​រាល់​គ្នា ដូច​ជា​ផ្លែ​នៅ​ដើម​ល្វា​ដែល​ទុំ​មុន​គេ​នៅ​រដូវ​ជា​ដំបូង តែ​គេ​បាន​ទៅ​ដល់​បាល-ពេអរ ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម​ដូច​ជា​របស់​ដែល​គេ​ស្រឡាញ់​នោះ


ប៉ុន្តែ ក្នុង​បណ្តា​អ្នក​ទាំង​នោះ គ្មាន​អ្នក​ណា​មួយ​ដែល​ម៉ូសេ នឹង​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ទេ


មើល គឺ​វា​រាល់​គ្នា​ហើយ​ដែល​បាន​នាំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា


ដ្បិត​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាំង​អស់​ហើយ


តែ​ពួក​ឯង​រាល់​គ្នា ដែល​បាន​នៅ​ជាប់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នោះ​បាន​រស់​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​វិញ


ឯ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ត្រង់​ពេអរ មិន​ទាន់​បាន​សំអាត​ខ្លួន​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ទោះ​បើ​មាន​សេចក្ដី​វេទនា​កើត​ដល់​ពួក​ជំនុំ​ព្រះ‌យេហូវ៉ា​ក៏​ដោយ តើ​ការ​នោះ​យល់​ថា​តូច​ពេក​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម