រាល់តែថ្ងៃនោះ ត្រូវថ្វាយគោឈ្មោល១ជាដង្វាយលោះបាបសំរាប់ឲ្យធួននឹងបាប យ៉ាងនោះនឹងបានសំអាតអាសនា ដោយសារដង្វាយ ដែលសំរាប់ឲ្យធួននឹងបាប រួចត្រូវចាក់ប្រេងញែកអាសនាចេញជាបរិសុទ្ធ
ហេព្រើរ 10:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ ព្រះគម្ពីរខ្មែរសាកល អស់ទាំងបូជាចារ្យឈរបំពេញមុខងារជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាច្រើនលើកច្រើនសា ប៉ុន្តែយញ្ញបូជាទាំងនោះមិនអាចដកយកបាបចេញបានឡើយ Khmer Christian Bible សង្ឃគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗម្ដងហើយម្ដងទៀតដែលមិនអាចដកយកបាបចេញបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃគ្រប់រូបឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលៗ ម្ដងហើយម្ដងទៀត ដែលពុំអាចនឹងដកបាបបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យ*គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបជាដាច់ខាត។ អាល់គីតាប អ៊ីមុាំគ្រប់ៗគ្នាតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើគូរបានដដែលៗជាញឹកញាប់ ជាគូរបានដែលពុំអាចដកបាបបានជាដាច់ខាត។ |
រាល់តែថ្ងៃនោះ ត្រូវថ្វាយគោឈ្មោល១ជាដង្វាយលោះបាបសំរាប់ឲ្យធួននឹងបាប យ៉ាងនោះនឹងបានសំអាតអាសនា ដោយសារដង្វាយ ដែលសំរាប់ឲ្យធួននឹងបាប រួចត្រូវចាក់ប្រេងញែកអាសនាចេញជាបរិសុទ្ធ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា យញ្ញបូជាដ៏មានច្រើនម៉្លេះរបស់ឯងរាល់គ្នា តើជាអ្វីដល់អញ អញធុញទ្រាន់ចំពោះចៀមឈ្មោល នឹងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ
នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសំរាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសំរាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សំរាប់ទីបរិសុទ្ធ
គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង
រីឯពេល ចាប់តាំងពីការថ្វាយដង្វាយជានិច្ច ត្រូវបញ្ឈប់បំបាត់ទៅ ហើយរបស់គួរស្អប់ខ្ពើម ដែលនាំឲ្យបង្ខូចបំផ្លាញបានតាំងឡើង នោះត្រូវមាន១២៩០ថ្ងៃ
អើ វាដំកើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ
អើ កំពុងដែលខ្ញុំអធិស្ឋាននៅឡើយ នោះលោកដែលនាមជា កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្តែងមុនដំបូង លោកហោះយ៉ាងលឿន ចូលមកឯខ្ញុំ ក្នុងរវាងពេលថ្វាយដង្វាយល្ងាច
ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្តាលអាទិត្យនោះ នឹងធ្វើឲ្យការថ្វាយយញ្ញបូជា នឹងដង្វាយឈប់ទៅ ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្ដីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ។
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់ តើត្រូវឲ្យខ្ញុំយកដង្វាយដុត ជាកូនគោអាយុ១ខួប ដើម្បីចូលទៅចំពោះទ្រង់ឬ
គឺយ៉ាងនោះដែលត្រូវថ្វាយព្រះស្ងោយ ដែលជាដង្វាយដុតរាល់តែថ្ងៃក្នុង៧ថ្ងៃនោះ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយច្រួចនោះផង
ត្រូវឲ្យឯងប្រាប់គេទៀតថា នេះជាដង្វាយដុតដែលឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ា គឺរាល់តែថ្ងៃត្រូវថ្វាយចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតជានិច្ច
នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ នឹងដង្វាយម្សៅផង ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច នឹងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ ត្រូវថ្វាយតាមរបៀបដង្វាយនោះ ទុកជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ដ្បិតឯក្រិត្យវិន័យ ដែលមានតែស្រមោល ពីសេចក្ដីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្ដីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ
ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ នឹងយញ្ញបូជា ដោយព្រោះបាប
ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង
ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។
ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយដង្វាយ តាមក្រិត្យវិន័យហើយ