ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្ដីវេទនា របស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណា សំរាប់ជួយសង្គ្រោះ ដល់ពួកសាសន៍អ៊ីស្រាអែលដែរ
ហូសេ 8:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ គង់តែអញនឹងប្រមូលពួកទាំងនោះមកដែរ ហើយគេនឹងត្រូវអន់ថយទៅ ដោយព្រោះបន្ទុករបស់ស្តេចនៃអស់ទាំងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ យើងនឹងប្រមូលផ្ដុំពួកគេភ្លាម ហើយស្តេច និងពួកមេដឹកនាំ នឹងត្រូវរងទុក្ខវេទនាភ្លាមដែរ ដោយព្រោះតែបង់សួយសារអាករ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីពួកគេយកជំនូនទៅឲ្យ ប្រជាជាតិនានាក្ដី ក៏ពេលនេះយើងប្រមូលផ្តុំពួកគេ ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា ក្រោមអំណាចព្រះចៅអធិរាជ។ អាល់គីតាប ទោះបីពួកគេយកជំនូនទៅឲ្យ ប្រជាជាតិនានាក្តី ក៏ពេលនេះយើងប្រមូលផ្តុំពួកគេ ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា ក្រោមអំណាចស្តេច។ |
ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្ដីវេទនា របស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណា សំរាប់ជួយសង្គ្រោះ ដល់ពួកសាសន៍អ៊ីស្រាអែលដែរ
សាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ានេះ ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង
តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរ ក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក
ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តាលព្រះទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ នឹងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យដឹកនាំគេទៅ គឺពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ស្តេចទាំង២នោះក៏ដឹកនាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃនេះ។
គេរៀបចំដំណើរនឹងចុះទៅឯស្រុកអេស៊ីព្ទ ឥតសួរផ្ទាល់មាត់នឹងអញឡើយ គេគិតចំរើនកំឡាំងដោយពឹងដល់កំឡាំងផារ៉ោន ហើយនឹងជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ
នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំ គឺស្តេចអាសស៊ើរចុះ
ហើយគេនិយាយនឹងហោរាយេរេមាថា សូមឲ្យលោកមេត្តាស្តាប់សេចក្ដី ដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃលោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់
គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សំរាប់ទទួលរួមបវេណី
នោះមើល អញនឹងប្រមូលពួកសហាយឯង ដែលឯងបានត្រេកអរជាមួយគ្នា នឹងពួកទាំងប៉ុន្មានដែលឯងបានស្រឡាញ់នោះ ព្រមទាំងពួកដែលឯងបានស្អប់ផង អើ អញនឹងប្រមូលគេឲ្យមកទាស់នឹងឯងនៅគ្រប់ទិស រួចអញនឹងបើកកេរខ្មាសឯងឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់
ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ ហើយនឹងស៊ីវិឡាត ដាក់ក្នុងបាវឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលអញនឹងប្រមូលឯងរាល់គ្នា ដោយសេចក្ដីកំហឹង នឹងសេចក្ដីឃោរឃៅរបស់អញ គឺអញនឹងដាក់ឯងរាល់គ្នានៅទីនោះ ហើយរំលាយទៅ
ឯអូហូឡា នាងក៏ធ្វើជាសំផឹង ក្នុងកាលដែលធ្វើជាប្រពន្ធរបស់អញ វាជាប់ចិត្តនឹងសហាយវា គឺនឹងសាសន៍អាសស៊ើរ ជាអ្នកជិតខាងវា
ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចំបាំង ពលសេះ កងទ័ព នឹងមនុស្សសន្ធឹកផង ឲ្យទាស់នឹងក្រុងទីរ៉ុស
បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ នឹងសិរីល្អទាំងនេះ
កាលណាអញពេញចិត្ត នោះអញនឹងវាយផ្ចាលគេ ហើយជនទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ ក្នុងកាលដែលគេបានទឹមនឹមជាមួយនឹងអំពើបាបរបស់គេទាំង២នោះ
អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ទទេ ក៏ដេញតាមខ្យល់ពីទិសខាងកើត គេចំរើនសេចក្ដីភូតភរនឹងការខូចបង់ជានិច្ច គេតាំងសញ្ញានឹងស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា នៅតែបន្តិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃ នឹងផែនដី ទាំងសមុទ្រ នឹងទីគោកផង