សូមកន្ត្រាក់ជួយទូលបង្គំ ហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។
ហូសេ 5:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានប្រព្រឹត្តការកំបត់ចំពោះព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនកំផិតឡើង ដូច្នេះ ដល់ចូលខែថ្មី គេនឹងត្រូវវិនាសទៅ ព្រមទាំងស្រែចំការរបស់គេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានក្បត់នឹងព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីនឹងស៊ីបង្ហិនគេ ព្រមទាំងស្រែចម្ការរបស់គេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានក្បត់ព្រះអម្ចាស់ ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។ អាល់គីតាប ពួកគេបានក្បត់អុលឡោះតាអាឡា ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។ |
សូមកន្ត្រាក់ជួយទូលបង្គំ ហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។
សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
ចិត្តអញស្អប់ចំពោះបុណ្យចូលខែ នឹងបុណ្យមានកំណត់ទាំងប៉ុន្មានរបស់ឯងរាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើអញជាខ្លាំង អញក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ
អើ ឯងមិនបានឮសោះ អើ មិនបានដឹងផង អើ តាំងពីបុរាណមក ត្រចៀកឯងមិនទាន់បានបើកឡើងនៅឡើយ ដ្បិតអញបានដឹងថា ឯងនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយឯងមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក
គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន នឹងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ ពិតប្រាកដជាឯងបានប្រព្រឹត្តអំពើក្បត់ចំពោះអញ ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្ដីខ្លួន
ដ្បិតពួកវង្សអ៊ីស្រាអែល នឹងពួកវង្សយូដាបានក្បត់នឹងអញជាខ្លាំងហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដូច្នេះ ចូរប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់អញណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលអញបញ្ចេញ នោះនឹងបានសំរេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង
ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្ដីនោះឯង
វេទនាដល់គេ ដ្បិតគេបានសាត់ព្រាត់ឆ្ងាយពីអញ សូមឲ្យគេត្រូវបំផ្លាញចុះ ដ្បិតគេបានរំលងទាស់នឹងអញហើយ ទោះបើអញចង់លោះគេក៏ដោយ គង់តែគេបានពោលពាក្យភូតភរទាស់នឹងអញដែរ
ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។