Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អើ ឯង​មិន​បាន​ឮ​សោះ អើ មិន​បាន​ដឹង​ផង អើ តាំង​ពី​បុរាណ​មក ត្រចៀក​ឯង​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​ឯង​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 មែនហើយ អ្នក​មិនដែល​ឮ​ទេ មែនហើយ អ្នក​មិនដែល​ដឹង​ផង មែនហើយ តាំងពីដើម​ត្រចៀក​របស់អ្នក​មិនទាន់​បាន​បើក​នៅឡើយ​។ ដ្បិត​យើង​បាន​ដឹង​ថា​អ្នក​នឹង​ក្បត់ទាំងស្រុង ក៏​ដឹង​ថា​អ្នក​ត្រូវបាន​ហៅថា​មនុស្ស​បំពាន​តាំងពី​ផ្ទៃម្ដាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​មិន​បាន​ឮ​សោះ មិន​បាន​ដឹងទេ តាំង​ពី​បុរាណ​មក ត្រចៀក​អ្នក​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​អ្នក​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​មិន​ព្រម​ចង់​ដឹង​ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

សូមមើលជំពូក ចម្លង




អេសាយ 48:8
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យញ្ញ‌បូជា ហើយ​នឹង​ដង្វាយ នោះ​ទ្រង់​មិន សព្វ​ព្រះ‌ហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​លោះ​បាប​នោះ​ទេ


មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ


ឯ​ពួក​មនុស្ស​អាក្រក់ គេ​ជា​អ្នក​ដទៃ តាំង​តែ​ពី​ពោះ​ម្តាយ​មក គេ​វង្វេង ហើយ​ពោល​សេចក្ដី​កំភូត តាំង​តែ​ពី​កើត​មក


មាន​ការ​ជាក់‌ស្តែង​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ អញ​បាន​រំងាប់​ដំងូរ​ចេញ​ពី​នោះ​ហើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ


វេទនា​ដល់​ឯង​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​ឯង ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​ឯង​ឡើយ កាល​ណា​ឯង​បាន​លែង​បំផ្លាញ​ហើយ នោះ​ឯង​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​ឯង​បាន​សំរេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​ឯង​ដែរ។


គឺ​ហេតុ​នោះ​បាន​ជា​ទ្រង់​ចាក់​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​នឹង​អំណាច​នៃ​សង្គ្រាម​ផង នោះ​ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំវិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។


ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​សំដែង​ខ្លួន​ជា​បុរស​ចុះ ម្នាល​ពួក​សៃយ​សាសន៍​អើយ ចូរ​នឹក​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​ឯង​ឡើង​វិញ


ដោយ​ហេតុ​នោះ​នឹង​មាន​ការ​អាក្រក់​កើត​ដល់​ឯង ដែល​ឯង​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ឯង ដែល​ឯង​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​ឯង​ភ្លាម ជា​សេចក្ដី​ដែល​ឯង​នឹង​មិន​ដែល​បាន​ស្គាល់​ឡើយ។


ដ្បិត​អញ​បាន​ដឹង​ថា ឯង​ជា​មនុស្ស​រឹង‌ចចេស ហើយ​មាន​ក​ដូច​ជា​ចំរ៉ឹង​ដែក ឯ​ថ្ងាស​ឯង​ក៏​ជា​លង្ហិន


ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ ឯង​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​ឯង​និយាយ​ថា មើល ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ


តើ​ឯង​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា ឯង​ហា​មាត់​ចំអក ហើយ​លៀន​អណ្តាត​ឲ្យ​អ្នក​ណា តើ​ឯង​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា គឺ​ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ​អី


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ពិត​ប្រាកដ​ជា​ឯង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​អញ ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន


ដ្បិត​ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា​បាន​ក្បត់​នឹង​អញ​ជា​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឱ​ជន‌ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ


តើ​នឹង​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក​ទេ គេ​ស្តាប់​មិន​បាន មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ


គេ​បាន​ប្រព្រឹត្ត​ការ​កំបត់​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​កំផិត​ឡើង ដូច្នេះ ដល់​ចូល​ខែ​ថ្មី គេ​នឹង​ត្រូវ​វិនាស​ទៅ ព្រម​ទាំង​ស្រែ​ចំការ​របស់​គេ​ផង។


ប៉ុន្តែគេ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ល្មើស គឺ​បាន​កន្លង​នឹង​សេចក្ដី​សញ្ញា គេ​បាន​ក្បត់​នឹង​អញ ក្នុង​សេចក្ដី​នោះ​ឯង


ពួក​ដទៃ​បាន​បង្ហិន​កំឡាំង​គាត់​ទៅ តែ​គាត់​មិន​ដឹង​ខ្លួន​ទេ អើ មាន​សក់​ស្កូវ​ល្បាយ​នៅ​លើ​ក្បាល តែ​គាត់​ឥត​ដឹង​សោះ


យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រាអែល ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បាន​បង្គាប់​សេចក្ដី​ដែល​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​គួរ​ឲ្យ​គេ​បាន​ស្រឡាញ់​វិញ គឺ​បាន​យក​កូន​ស្រី​របស់​ព្រះ​ដទៃ​ធ្វើ​ជា​ប្រពន្ធ


យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​សាច់​ឈាម នឹង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្ដី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ


ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង ឯ​បណ្តាជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ


តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម