Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ នឹង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រលឹង​របស់យើង​ស្អប់​ថ្ងៃចូលខែ និង​ពិធីបុណ្យដែលមានកំណត់​របស់អ្នករាល់គ្នា​; ពិធីបុណ្យទាំងនោះ​ជា​បន្ទុក​ដល់​យើង យើង​នឿយណាយ​នឹង​ទ្រាំ​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ចិត្ត​យើង​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​យើង​ជា​ខ្លាំង យើង​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។

សូមមើលជំពូក ចម្លង




អេសាយ 1:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ


វេទនា​ដល់​អើរាល គឺ​អើរាល ជា​ទី​ក្រុង​ដែល​ដាវីឌ​បាន​គង់​នៅ ចូរ​ឲ្យ​គេ​ធ្វើ​បុណ្យ​ទាំង​ខួបៗ រាល់​តែ​ឆ្នាំ​ត​ទៅ​ចុះ


នោះ​អញ​នឹង​ធ្វើ​ទុក្ខ​ដល់​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក នឹង​ការ​យំ​ទួញ ឯ​ទី​ក្រុង​នឹង​បាន​ដូច​ជា​ជើង‌ក្រាន​នៃ​អាសនា​ដល់​អញ


ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ‌ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។


ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្អប់​ការ​លួច​ប្លន់ នឹង​សេចក្ដី​ទុច្ចរិត​វិញ អញ​នឹង​ឲ្យ​រង្វាន់​ដល់​ឯង​ដោយ​សេចក្ដី​ពិត ហើយ​នឹង​តាំង​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នឹង​ឯង


គ្រា​នោះ​នឹង​កើត​មាន​ដូច្នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ខែ​១ ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សំរាក​១ ដរាប​ដល់​ថ្ងៃ​ឈប់​សំរាក​១​ទៀត នោះ​គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជ‌ពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង


ក៏​នឹង​បំបាត់​សណ្ឋាន​រីក‌រាយ​របស់​នាង ព្រម​ទាំង​បុណ្យ​សម្ពោទ្យ បុណ្យ​ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សំរាក ហើយ​អស់​ទាំង​ជំនុំ​មុត‌មាំ​របស់​នាង​ផង


គេ​បាន​ប្រព្រឹត្ត​ការ​កំបត់​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​កំផិត​ឡើង ដូច្នេះ ដល់​ចូល​ខែ​ថ្មី គេ​នឹង​ត្រូវ​វិនាស​ទៅ ព្រម​ទាំង​ស្រែ​ចំការ​របស់​គេ​ផង។


មើល អញ​នឹង​កិន​ឯង​រាល់​គ្នា នៅ​ទី​កន្លែង​របស់​ឯង ដូច​ជា​រទេះ​ដែល​ពេញ​ដោយ​កណ្តាប់​តែង​កិន​ដី​ដែរ


អញ​ស្អប់ អញ​ខ្ពើម​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា ហើយ​អញ​នឹង​មិន​រីក‌រាយ​ចំពោះ​ជំនុំ​មុត‌មាំ​របស់​ឯង​រាល់​គ្នា​ទេ


ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​អ្នក​គង្វាល​អស់​៣​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។


ឯង​រាល់​គ្នា​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​រំខាន​ព្រះ‌ហឫទ័យ​ដោយ​ពាក្យ​សំដី​របស់​ឯង ទោះ​បើ​យ៉ាង​នោះ ក៏​ឯង​រាល់​គ្នា​សួរ​ថា យើង​បាន​នាំ​ឲ្យ​ទ្រង់​រំខាន​ព្រះ‌ទ័យ​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​គេ ឬ​ថា តើ​ព្រះ​នៃ​សេចក្ដី​យុត្តិ‌ធម៌​ទ្រង់​នៅ​ឯ​ណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម