គេពោលចេញតែពាក្យប៉ុណ្ណោះ ដោយស្បថកុហកក្នុងការតាំងសញ្ញាគ្នា ហេតុនោះមានការវិនិច្ឆ័យដុះឡើងដូចជាដើមពុល តាមគន្លងក្នុងចំការ
គេពោលចេញតែពាក្យឥតបានការ គេស្បថកុហកក្នុងការតាំងសញ្ញានឹងគ្នា ហេតុនេះហើយការវិនិច្ឆ័យក៏ដុះពន្លកឡើង ដូចតិណជាតិមានជាតិពុល ដុះតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
ពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល នឹងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកំចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសំរែកក្រលួចវិញ។
មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា
ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្ដីនោះឯង
ម្នាលឯងរាល់គ្នាដែលបំផ្លាស់បំប្រែសេចក្ដីយុត្តិធម៌ ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះដល់ដី
ម្នាល ឯងរាល់គ្នា ដែលរីករាយ ក្នុងសេចក្ដីសោះសូន្យ ឯងថា យើងបានអំណាចឡើង ដោយសារកំឡាំងរបស់ខ្លួនយើងទេតើ
ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្ដីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្ដីទុច្ចរិតផង
ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្ដីមេត្តាករុណាសោះ
រួចកាលណាអ្នកនោះឮពាក្យនៃសេចក្ដីបណ្តាសានេះ នោះគេនឹងឲ្យពរដល់ខ្លួននៅក្នុងចិត្តថា អញនឹងមានសេចក្ដីសុខទេ ទោះបើអញដើរតាមតែសេចក្ដីរឹងចចេសក្នុងចិត្តអញ ដើម្បីនឹងបន្ថែមសេចក្ដីស្រវឹង ទៅលើសេចក្ដីសំរេកក៏ដោយ
ទ្រង់មានបន្ទូលនឹងម៉ូសេថា មើលឯងត្រូវដេកលក់ទៅជាមួយនឹងពួកឰយុកោឯង ឯបណ្តាជនទាំងនេះ គេនឹងលើកគ្នាផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្តាលនោះ គេនឹងបោះបង់ចោលអញ ព្រមទាំងផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេចេញ
នោះសេចក្ដីកំហឹងរបស់អញនឹងបានកាត់ឡើង ទាស់នឹងគេនៅថ្ងៃនោះ រួចអញនឹងបោះបង់ចោលគេដែរ ហើយនឹងគេចមុខចេញពីគេទៅ នោះគេនឹងត្រូវស៊ីបង្ហិន ហើយនឹងកើតមានសេចក្ដីអាក្រក់ នឹងសេចក្ដីវេទនាជាច្រើនយ៉ាង ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា សេចក្ដីអាក្រក់ទាំងនេះបានមកលើយើង ដោយព្រោះតែព្រះនៃយើង ទ្រង់មិនគង់ក្នុងពួកយើងទេតើ
មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ
ហើយត្រូវប្រយ័តឲ្យមែនទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះគុណនៃព្រះ ហើយមានឫសជូរចត់ណាពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោកគ្រោក ដោយសារសេចក្ដីនោះ