ហេព្រើរ 12:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ហើយត្រូវប្រយ័តឲ្យមែនទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះគុណនៃព្រះ ហើយមានឫសជូរចត់ណាពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោកគ្រោក ដោយសារសេចក្ដីនោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ចូរប្រយ័ត្នប្រយែង កុំឲ្យអ្នកណាខ្វះមិនដល់ព្រះគុណរបស់ព្រះឡើយ ក៏កុំឲ្យឫសនៃជាតិល្វីងណាដុះឡើង ហើយធ្វើទុក្ខគេ ដែលធ្វើឲ្យមនុស្សជាច្រើនសៅហ្មង ដោយសារតែការនេះ សូមមើលជំពូកKhmer Christian Bible15 ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់មិនបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ហើយកុំឲ្យឫសនៃភាពជូរចត់ពន្លកឡើង ដែលនាំឲ្យមានចលាចល ធ្វើឲ្យមនុស្សជាច្រើនមិនបរិសុទ្ធដោយសារសេចក្ដីទាំងនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្តគំនិតបងប្អូនជាច្រើននោះឡើយ។ សូមមើលជំពូកអាល់គីតាប15 ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីក្តីមេត្តារបស់អុលឡោះ។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្ដគំនិតបងប្អូនជាច្រើននោះឡើយ។ សូមមើលជំពូក |
ពីព្រោះចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល នឹងពួកយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល បានតែការកំចាយឈាមវិញ ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែមើលបានតែសំរែកក្រលួចវិញ។