រីឯណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោស ឲ្យពួកស៊ីរីមានជ័យជំនះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់
សុភាសិត 6:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនព្រមទាំងក្រឡេកមើលដំឡៃលោះណាមួយផង ហើយទោះបើឯងជូនជំនូនដល់គេជាច្រើនក៏ដោយ គង់តែមិនបានរំងាប់ចិត្តដែរ។ ព្រះគម្ពីរខ្មែរសាកល គាត់នឹងមិនក្រឡេកមើលថ្លៃលោះណាមួយឡើយ ហើយទោះបីជាបន្ថែមជំនូនឲ្យច្រើនក៏ដោយ ក៏គាត់មិនព្រមដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនព្រមទាំងក្រឡេកមើល តម្លៃលោះណាមួយផង ហើយទោះបើឯងជូនជំនួនដល់គេជាច្រើន ក៏ដោយ គង់តែមិនបានរម្ងាប់ចិត្តដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។ អាល់គីតាប គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។ |
រីឯណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោស ឲ្យពួកស៊ីរីមានជ័យជំនះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់
ដ្បិតពីដើមអញជាកូនរបស់ឪពុកអញដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្តាច់ដល់ម្តាយអញ
ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយរបស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ
កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់អញ ហើយប្រមូលអស់ទាំងបណ្តាំអញទុកនៅនឹងឯងចុះ
ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្ដី ស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់ រលីងឲ្យបានសេចក្ដីស្រឡាញ់ គង់តែអ្នកនោះនឹងត្រូវបានសេចក្ដីមើលងាយ ទទេៗវិញ។
មើល អញនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ
មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ ដូច្នេះសូមកុំឲ្យអត់ទោសដល់គេឡើយ។
ហេតុនោះ អញក៏បានធ្វើឲ្យឯងរាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ពីព្រោះឯងរាល់គ្នាមិនបានកាន់តាមអស់ទាំងផ្លូវរបស់អញ គឺបានយោគយល់មុខគេក្នុងក្រឹត្យវិន័យវិញ។