អេសាយ 2:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ ដូច្នេះសូមកុំឲ្យអត់ទោសដល់គេឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ដូច្នេះ មនុស្សលោកត្រូវបានបង្អោនចុះ មនុស្សជាតិត្រូវបានបន្ទាបចុះ។ សូមកុំលើកលែងទោសឲ្យពួកគេឡើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ កុំអត់ទោសដល់គេឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 មនុស្សលោកត្រូវអាប់ឱន គេនឹងដួលផ្កាប់មុខដល់ដី ព្រះអង្គមិនអត់ទោសឲ្យគេឡើយ។ សូមមើលជំពូកអាល់គីតាប9 មនុស្សលោកត្រូវអាប់អោន គេនឹងដួលផ្កាប់មុខដល់ដី ទ្រង់មិនអត់ទោសឲ្យគេឡើយ។ សូមមើលជំពូក |
ប៉ុន្តែឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសំឡាប់ទូលបង្គំហើយ សូមទ្រង់កុំអត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេឡើយ ក៏កុំឲ្យលុបអំពើបាបរបស់គេពីចំពោះទ្រង់ដែរ គឺឲ្យគេត្រូវដួលនៅចំពោះទ្រង់វិញ សូមទ្រង់សំរេចដល់គេ ក្នុងវេលាដែលទ្រង់មានសេចក្ដីខ្ញាល់ចុះ។