បេន-ហាឌាឌ់បានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លា ជាមួយនឹងពួកស្តេចរង នោះទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា ចូររៀបចំឡើង គេក៏ដំរៀបគ្នារៀបច្បាំងនឹងទីក្រុង។
សុភាសិត 31:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តច្បាប់ ហើយបង្វែរសេចក្ដីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញ។ ព្រះគម្ពីរខ្មែរសាកល ក្រែងលោគេបានផឹក រួចភ្លេចសេចក្ដីដែលត្រូវបានបញ្ញត្តឡើង ហើយបង្ខូចរឿងក្ដីរបស់អស់ទាំងប្រជារាស្ត្រដែលរងទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តិច្បាប់ ហើយបង្វែរសេចក្ដីយុត្តិធម៌ ពីមនុស្សដែលកើតទុក្ខវេទនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។ អាល់គីតាប កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។ |
បេន-ហាឌាឌ់បានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លា ជាមួយនឹងពួកស្តេចរង នោះទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា ចូររៀបចំឡើង គេក៏ដំរៀបគ្នារៀបច្បាំងនឹងទីក្រុង។
អ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោស ហើយអ្នកណាដែលកាត់ទោសដល់មនុស្សសុចរិត អ្នកទាំង២នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។
វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់នឹងផឹកស្រាទំពាំងបាយជូរ នឹងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង
ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិតរបស់មនុស្សសុចរិតចេញ។
កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ
១ទៀត ដែលស្រាទំពាំងបាយជូរជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកឯខ្លួន ក៏បំព្រួមជនជាតិទាំងឡាយទុកសំរាប់ខ្លួនដែរ
មិនត្រូវបង្វែរសេចក្ដីយុត្តិធម៌ឡើយ ក៏មិនត្រូវលំអៀងចិត្តទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកជាការនាំឲ្យបំបិទភ្នែកអ្នកប្រាជ្ញ ហើយក៏បង្ខូចពាក្យសំដីរបស់មនុស្សសុចរិតផង។