Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បេន-ហាឌាឌ់​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា ជា​មួយ​នឹង​ពួក​ស្តេច​រង នោះ​ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា ចូរ​រៀបចំ​ឡើង គេ​ក៏​ដំរៀប​គ្នា​រៀប​ច្បាំង​នឹង​ទី​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បេន-ហាដាដ​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា​ជា‌មួយ​ពួក​ស្តេច​រង ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា៖ «ចូរ​ត្រៀម​ខ្លួន​ប្រយុទ្ធ» គេ​ក៏​តម្រៀប​គ្នា​រៀប​ច្បាំង​វាយ​ទី​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌បាទ​បេនហា‌ដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​សោយ​សុរា​ជា​មួយ​ស្ដេច​សម្ពន្ធ‌មិត្ត នៅ​ក្នុង​ពន្លា។ ស្ដេច​បញ្ជា​ពល​ទាហាន​ថា៖ «ចូរ​រៀបចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀបចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទីក្រុង។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ស្តេច​បេនហា‌ដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​ផឹក​សុរា​ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត​នៅ​ក្នុង​ជំរំ។ ស្តេច​បញ្ជា​ពល​ទាហាន​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀប‌ចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទី‌ក្រុង។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អាប់‌សា‌ឡំម​បាន​បង្គាប់​ដល់​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ឯង​ឃ្លាំ​មើល​កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​អញ​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សំឡាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​អញ​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ


រួច​ស៊ីមរី ជា​មេ‌ទ័ព​របស់ទ្រង់ ដែល​ត្រួត​លើ​រទេះ​ចំបាំង​ទ្រង់​ពាក់​កណ្តាល លោក​បាន​ក្បត់​ទ្រង់ រីឯ​កាល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា


គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ឯ​បេន-ហាឌាឌ់ នឹង​ពួក​ស្តេច​រង​ទាំង​៣២​អង្គ ដែល​មក​ជួយ​ទ្រង់ គេ​កំពុង​តែ​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ពន្លា


ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ហើយ​នឹង​តាំង​បល្ល័ង្ក​របស់​គេ នៅ​ពី​លើ​ថ្ម ដែល​អញ​បាន​លាក់​ទុក​នេះ គេ​នឹង​ដំឡើង​ព្រះ‌រាជ​ពន្លា​របស់​គេ នៅ​ពី​លើ​ផង


កាល​បេល‌សាសារ​កំពុង​តែ​ភ្លក់​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​នេប៊ូ‌ក្នេសា ជា​បិតា​ទ្រង់ បាន​ប្រមូល​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក សំរាប់​ឲ្យ​ស្តេច នឹង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក‌ម្នាង​របស់​គេ​ទាំង​អស់​គ្នា​បាន​ផឹក


នៅ​យប់​នោះ​ឯង​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត


ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម


កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ


រីឯ​អ័ប៊ី‌កែល នាង​ក៏​វិល​ទៅ​ឯ​ណាបាល ជា​ប្ដី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង‌លោម​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​លៀង‌លោម​នៃ​ស្តេច ឯ​ណាបាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះនាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិចឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម