ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ នឹងមកុដដល់ខ្ញុំ
សុភាសិត 31:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានកំឡាំងនឹងលំអជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណាដែលកើតបាននៅខាងមុខ ព្រះគម្ពីរខ្មែរសាកល សេចក្ដីស្វាហាប់ និងកិត្តិយសជាសម្លៀកបំពាក់របស់នាង ហើយនាងអាចសើចបានចំពោះថ្ងៃដែលនឹងមកដល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។ អាល់គីតាប នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។ |
ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ នឹងមកុដដល់ខ្ញុំ
ចូរឯងតែងខ្លួន ដោយសេចក្ដីរុងរឿង នឹងសេចក្ដីខ្ពង់ខ្ពស់ឥឡូវ ចូរប្រដាប់ខ្លួនដោយកិត្តិយស នឹងសិរីល្អចុះ
សូមឲ្យពួកសង្ឃរបស់ទ្រង់បានប្រដាប់ខ្លួន ដោយសេចក្ដីសុចរិត ហើយឲ្យពួកអ្នកបរិសុទ្ធទាំងប៉ុន្មានរបស់ទ្រង់ ស្រែកឡើងដោយអំណរ
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ
គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។
ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ។
តែឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ
ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួន ដោយក្រងសក់ ឬពាក់មាស កែវមុក្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ