១ ធីម៉ូថេ 2:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួន ដោយក្រងសក់ ឬពាក់មាស កែវមុក្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ដូចគ្នាដែរ ខ្ញុំក៏ចង់ឲ្យស្រីៗតែងខ្លួនដោយសម្លៀកបំពាក់សមរម្យ ទាំងចេះអៀនខ្លួន និងចេះគ្រប់គ្រងចិត្ត; មិនមែនដោយការក្រងសក់ ឬដោយមាស ឬគជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ សូមមើលជំពូកKhmer Christian Bible9 រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតុបតែងខ្លួនដោយសម្លៀកបំពាក់សមរម្យ សុភាពរាបសា មិនឆើតឆាយ ហើយមិនមែនដោយក្រងសក់ ពាក់មាស ពាក់គជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឯស្ត្រីៗក៏ដូច្នោះដែរ ត្រូវតែងខ្លួនតាមបែបសមរម្យ មិនឆើយឆាយ ហើយចេះប្រមាណខ្លួន មិនមែនដោយក្រងសក់ ពាក់មាស កែវមុក្តា ឬអលង្ការថ្លៃៗឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួនដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ សូមមើលជំពូកអាល់គីតាប9 ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ សូមមើលជំពូក |