ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 31:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់​ស‌ក្លាត​ពណ៌​ក្រហម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នាង​មិន​ខ្លាច​ធ្លាក់​ព្រិល​មកលើ​អ្នកផ្ទះ​របស់នាង​ឡើយ ដ្បិត​ពួកគេ​សុទ្ធតែ​ស្លៀកពាក់​ពណ៌ក្រហមឆ្អៅ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់ ស‌ក្លាត​ពណ៌​ក្រហម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សម្លៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។

សូមមើលជំពូក

អាល់គីតាប

នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សំលៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។

សូមមើលជំពូក



សុភា‌សិត 31:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឲ្យ​សំលៀក‌បំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង នឹង​សំលៀក‌បំពាក់​៥​បន្លាស់​ដល់​បេន‌យ៉ាមីន


ឱ​ពួក​កូន​ស្រី​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​យំ​សោក​នឹង​សូល ដែល​ទ្រង់​បាន​ចាត់‌ចែង ឲ្យ​ឯង​ស្លៀក‌ពាក់ ដោយ​សំពត់​ក្រហម​យ៉ាង​រុងរឿង ហើយ​តែង​សំលៀក‌បំពាក់​ឲ្យ​ឯង​ដោយ​គ្រឿង​មាស


អ្នក​ណា​ដែល​ច្រៀង​ចំរៀង ជូន​ដល់​មនុស្ស​ដែល​មាន​ចិត្ត​កើត​ទុក្ខ ឲ្យ​គេ​ស្តាប់ នោះ​ធៀប​ដូច​ជា​គេ​ដោះ​អាវ​នៅ​រដូវ​រងារ ឬ​ដូច​ជា​ចាក់​ទឹក‌ខ្មេះ​ទៅ​លើ​អំបិល​ក្បុង។


នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សំលៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ


អស់​ទាំង​រទេះ​ចំបាំង​រត់​យ៉ាង​សំបើម ទៅ​តាម​ផ្លូវ ក៏​រត់​ចុះ​ឡើង​តាម​ផ្លូវ​ធ្លា មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​ក៏​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ