ឱពួកកូនស្រីនៃសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងសូល ដែលទ្រង់បានចាត់ចែង ឲ្យឯងស្លៀកពាក់ ដោយសំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសំលៀកបំពាក់ឲ្យឯងដោយគ្រឿងមាស
សុភាសិត 25:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស នឹងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ ព្រះគម្ពីរខ្មែរសាកល ពាក្យស្ដីបន្ទោសនៃប្រាជ្ញាដាក់ត្រចៀករបស់អ្នកដែលស្ដាប់តាម ប្រៀបដូចជាក្រវិលមាស ឬគ្រឿងអលង្ការមាសសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា ដល់ត្រចៀកដែលព្រមស្តាប់តាម នោះធៀបដូចជាក្រវិលមាស និងគ្រឿងលម្អមាសសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។ អាល់គីតាប យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។ |
ឱពួកកូនស្រីនៃសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងសូល ដែលទ្រង់បានចាត់ចែង ឲ្យឯងស្លៀកពាក់ ដោយសំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសំលៀកបំពាក់ឲ្យឯងដោយគ្រឿងមាស
គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក នឹងពួកអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយនឹងលោក គេសំដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកំសាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់១ដុំៗ នឹងកង់មាសមួយវង់ៗ ដល់លោករៀងខ្លួន។
សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង
រួចអើរ៉ុនតបទៅគេថា ដូច្នេះចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ នឹងកូនប្រុសកូនស្រីឯងរាល់គ្នាយកមកឲ្យអញ
ឯអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នោះក៏ចូលមកទាំងប្រុសទាំងស្រី ព្រមទាំងយកកាវ កងជើង កងដៃ កន្លះក នឹងចិញ្ចៀន ជាប្រដាប់មាសគ្រប់មុខ មកថ្វាយជាដង្វាយមាសដល់ព្រះយេហូវ៉ា
មនុស្សល្ងីល្ងើតែងតែស្អប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។
កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង
ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ
ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់អំពីកំណប់អាក្រក់របស់គេដែរ