ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិត ហើយនឹងសេចក្ដីយុត្តិធម៌ ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
សុភាសិត 22:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ានឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយព្រះអង្គនឹងរឹបយកជីវិតពួកអ្នក ដែលរឹបយករបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។ អាល់គីតាប ដ្បិតអុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។ |
ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិត ហើយនឹងសេចក្ដីយុត្តិធម៌ ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ
ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង
ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនា ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកំសត់ទុគ៌តផង
ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ ហើយមនុស្សទៀងត្រង់ នឹងនៅចំពោះទ្រង់ជាមិនខាន។
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែល តតាំងនឹងទូលបង្គំ សូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង
អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រនឹងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
ឱព្រះអង្គអើយ សូមវិនិច្ឆ័យទូលបង្គំ ហើយកាន់ក្តីរបស់ទូលបង្គំ ទាស់នឹងបណ្តាជន ដែលមិនកោតខ្លាចដល់ព្រះ ឱសូមជួយទូលបង្គំឲ្យរួចពីមនុស្សកំភូត ហើយទុច្ចរិតផង
ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ ទ្រង់ជាឪពុកដល់ពួកកំព្រា នឹងជាចៅក្រមដល់ពួកមេម៉ាយ
សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌សោះ។
វេទនាដល់ឯងដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញឯង ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងឯងឡើយ កាលណាឯងបានលែងបំផ្លាញហើយ នោះឯងនឹងត្រូវបំផ្លាញវិញ កាលណាឯងបានសំរេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងឯងដែរ។
ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីឯង នឹងត្រូវគេត្របាក់ស៊ីវិញ ឯអស់ទាំងខ្មាំងសត្រូវរបស់ឯង គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលរឹបជាន់ឯង នឹងត្រូវគេរឹបជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់ឯង នោះអញនឹងឲ្យដល់គេទុកជារំពាវិញ
ឯព្រះដ៏ប្រោសលោះគេ ទ្រង់មានឥទ្ធិឫទ្ធិ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងកាន់ក្តីគេ ដើម្បីនឹងប្រោសឲ្យផែនដីបានសេចក្ដីស្រាកស្រាន្ត ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្នវិញ
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងកាន់ក្តីឯង ហើយនឹងសងសឹកជំនួសឯង អញនឹងពង្រីងសមុទ្រគេទៅ ហើយធ្វើឲ្យរន្ធទឹករបស់គេស្ងួតដែរ
ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងរងទ្រាំដរាបដល់ទ្រង់កាន់ក្តីជំនួសខ្ញុំ ហើយបានសំរេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ទ្រង់
ហើយពីព្រោះឯងបានប្លន់សាសន៍ជាច្រើន នោះសំណល់នៃជនជាតិទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស នឹងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង នឹងអស់មនុស្សដែលនៅក្នុងក្រុងនោះផង។
ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្ដីយុត្តិធម៌ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ នឹងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្ដីយុត្តិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ដូច្នេះ សូមឲ្យព្រះយេហូវ៉ាទ្រង់ជំនុំជំរះរឿងយើងខ្ញុំទាំង២ចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ
ដូច្នេះ សូមឲ្យព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជំរះរឿងរបស់យើងខ្ញុំទាំង២នេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះសាទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចពីកណ្តាប់ព្រះហស្តនៃស្តេចផង។
កាលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបំរើទ្រង់ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល នោះទ្រង់បានទំលាក់ទៅលើក្បាលវាវិញ រួចដាវីឌចាត់គេឲ្យទៅស្នើការនឹងអ័ប៊ីកែល ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ