Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 12:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​ស្អាត​ទាំង​អស់ គឺ​ដូច​ប្រាក់​ដែល​គេ​សាក​ក្នុង​បាវ​ធ្វើ​ពី​ដី ហើយ​បាន​សំរង​អស់​៧​ដង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជា​ព្រះបន្ទូល​បរិសុទ្ធ គឺដូចជា​ប្រាក់​ដែល​ត្រូវបាន​រំលាយ​ក្នុង​ឡ​ដី ហើយ​បន្សុទ្ធ​ប្រាំពីរដង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​បន្ទូល​ដ៏​សុទ្ធ​ស្អាត ដូច​ប្រាក់​ដែល​គេ​បន្សុទ្ធ​ក្នុង​ឡ​នៅ​លើ​ដី ហើយ​បាន​សម្រង់​អស់​ប្រាំពីរ​ដង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ* គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត ក្នុង​ឡ​ប្រាំ‌ពីរ​ដង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បន្ទូល​របស់​អុលឡោះ‌តាអាឡា​ជា​បន្ទូល​ដ៏​វិសុទ្ធ គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត ក្នុង​ឡ​ប្រាំ‌ពីរ​ដង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 12:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ផ្លូវ​របស់​ព្រះ នោះ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ដែរ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ជ្រក​ក្នុង​ទ្រង់។


ពី​ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​១​ដែល​ខ្លួន​មិន​បាន​សង់​ផង។


ពិត​ប្រាកដ​ជា​មាន​កន្លែង​ជីក​រក​ប្រាក់​បាន ក៏​មាន​ទី​ដែល​រក​បាន​មាស សំរាប់​យក​ទៅ​សំរង


ព្រះ‌បន្ទូល​ទ្រង់​បាន​ត្រូវ​សំរង​យ៉ាង​បរិសុទ្ធ ជា​ទី​បំផុត​ហើយ ហេតុ​នោះ​អ្នក​បំរើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់


ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់


សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្តាល​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ ក្រិត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​សុទ្ធ‌សាធ ក៏​បំភ្លឺ​ភ្នែក


ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយ ក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ


៙ ពិត​ប្រាកដ​ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​មនុស្ស នឹង​សរសើរ​ទ្រង់ ឯ​សំណល់​សេចក្ដី​ឃោរ‌ឃៅ នោះ​ទ្រង់​នឹង​រួប‌រឹត​ទុក​វិញ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រោស​ទូលបង្គំ សូម​ទ្រង់​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​ទូលបង្គំ​ផង ជា​ការ​ដែល​ទូលបង្គំ​ទ្រាំ​រង​នេះ ដោយ‌សារ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ គឺ​ទ្រង់​ហើយ ដែល​លើក​ទូលបង្គំ​ឡើង ឲ្យ​រួច​ពី​ទ្វារ​នៃ​សេចក្ដី​ស្លាប់


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ


ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​វិញ ជា​ទី​កន្លែង​របស់​ផង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ឥឡូវ​នេះ ឯង​នឹង​ឃើញ​ការ​ដែល​អញ​ធ្វើ​ដល់​ផារ៉ោន ដ្បិត​ដោយ​ដៃ​ខ្លាំង​ពូកែ នោះ​អញ​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ហើយ​ដោយ​ដៃ​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ​ផង។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ទ្រង់​នឹង​រឹប​យក​ជីវិតនៃ​ពួក​អ្នក​ដែល​រឹប​យក​របស់​គេ​ដែរ។


គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ នឹង​សំណល់​មនុស្ស ទាំង​កូននឹង​ចៅ ចេញ​ពី​ក្រុង​បាប៊ីឡូន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​ក្រោក​ឡើង ឥឡូវ​នេះ អញ​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ អញ​នឹង​បាន​ដំកើង​ឡើង​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម