ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត
សុភាសិត 16:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែដែលសំរេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ាទេ។ ព្រះគម្ពីរខ្មែរសាកល ឆ្នោតត្រូវបានបោះទៅលើភ្លៅ ប៉ុន្តែការសម្រេចទាំងអស់មកពីព្រះយេហូវ៉ា៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺព្រះអម្ចាស់ទេ ដែលសម្រេចអ្វីៗទាំងអស់។ អាល់គីតាប មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។ |
ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត។
ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្ដីទាស់ទែងគ្នាបាត់ទៅ ហើយនឹងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរ។
មានមនុស្សជាច្រើនដែលស្វែងរក ឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រង តែសេចក្ដីវិនិច្ឆ័យដល់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាវិញ។
ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម
រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស
នោះគេចាប់ឆ្នោតត្រូវលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយនឹងពួកសាវកទាំង១១នាក់។
នោះយ៉ូស្វេក៏បោះឆ្នោតឲ្យគ្រប់គ្នាចាប់ នៅត្រង់ស៊ីឡូរ ចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ យ៉ូស្វេក៏ចែកស្រុកឲ្យពួកកូនចៅអ៊ីស្រាអែល តាមពួកគេដែរ។
រួចត្រូវឲ្យគេចែកស្រុកនោះជា៧ចំណែក ឯពួកយូដាត្រូវឲ្យគេនៅជាប់ក្នុងដែនស្រុករបស់គេខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងដែនស្រុករបស់គេខាងជើង
ដូច្នេះដល់ព្រឹកឡើង ត្រូវឲ្យឯងរាល់គ្នាចូលមកតាមពូជអំបូររបស់ឯង នោះពូជអំបូរណា ដែលព្រះយេហូវ៉ាទ្រង់រើសយក នឹងត្រូវមកតាមគ្រួគេ ហើយគ្រួណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកតាមពួកគេ ហើយពួកណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកម្នាក់ម្តងៗ
តែនៅថ្ងៃនេះ ឯងរាល់គ្នាបានបោះបង់ចោលព្រះនៃឯង ដែលទ្រង់បានជួយសង្គ្រោះឯង ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ នឹងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ ឯងរាល់គ្នាបានទូលទ្រង់ថា សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ ដូច្នេះ ចូរឯងរាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ