មហាក្សត្រតែងផ្តល់គុណ ដល់អ្នកបំរើណាដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ទ្រង់ នឹងទាស់ចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាសវិញ។
សុភាសិត 16:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបបូរមាត់សុចរិត នោះជាទីគាប់ដល់ព្រះទ័យនៃស្តេចណាស់ ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវ។ ព្រះគម្ពីរខ្មែរសាកល បបូរមាត់នៃសេចក្ដីយុត្តិធម៌ជាទីគាប់ព្រះទ័យដល់ស្ដេច; ទ្រង់ស្រឡាញ់អ្នកដែលនិយាយទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបបូរមាត់សុចរិត នោះជាទីគាប់ ដល់ព្រះហឫទ័យនៃស្តេចណាស់ ហើយព្រះអង្គក៏ស្រឡាញ់ដល់អ្នកណា ដែលពោលដោយត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។ អាល់គីតាប ស្ដេចពេញចិត្តនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។ |
មហាក្សត្រតែងផ្តល់គុណ ដល់អ្នកបំរើណាដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ទ្រង់ នឹងទាស់ចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាសវិញ។
បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្ដីសុចរិតទេ។
សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបំរើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្ដីក្រោធនោះទៅ។
ឯអ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធខាងចិត្ត ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ នោះស្តេចនឹងបានជាមិត្រសំឡាញ់របស់អ្នកនោះ។