ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 11:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញ​នាំ​មុខ នោះ​ប្រជា‌ជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយ​គ្មាន​ការណែនាំ ប្រជាជន​ក៏​ដួល ដោយ​មាន​ទីប្រឹក្សា​ច្រើន នាំឲ្យមាន​ជ័យជម្នះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទី​ណាគ្មាន​អ្នក​ប្រាជ្ញា​នាំ​មុខ ប្រជាជន រមែង​ដួល​ចុះ តែ​បើ​មាន​អ្នក​ប្រឹក្សា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជា‌ជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគ‌ជ័យ។

សូមមើលជំពូក

អាល់គីតាប

ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជា‌ជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគ‌ជ័យ។

សូមមើលជំពូក



សុភា‌សិត 11:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូលបង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង នឹង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​ផង​ដែរ


ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ដ្បិត​ក្រោយ​ដែល​ព្រះ‌បិតា​ទ្រង់​បាន​សុគត​ទៅ​ហើយ ពួក​នោះ​ជា​អ្នក​ដឹក‌នាំ​គំនិត​ទ្រង់ ដរាប​ដល់​ទ្រង់​ត្រូវ​វិនាស


ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។


អ្នក​ណា​ដែល​មាន​យោបល់​ហើយ យោបល់​នោះ​ឯង​ជា​រន្ធ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ ហើយ​ការ​វាយ‌ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ គឺ​ជា​សេចក្ដី​ចំកួត​របស់​ខ្លួន​គេ។


អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។


ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត​ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​ទើប​បាន​ជ័យ‌ជំនះ។