ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង
សុភាសិត 10:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់របស់មនុស្សសុចរិត តែងបញ្ចេញប្រាជ្ញា តែអណ្តាតវៀច នឹងត្រូវកាត់ចេញ។ ព្រះគម្ពីរខ្មែរសាកល មាត់របស់មនុស្សសុចរិតបញ្ចេញប្រាជ្ញា រីឯអណ្ដាតនៃសេចក្ដីកំហូចនឹងត្រូវបានកាត់ចេញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់របស់មនុស្សសុចរិត តែងបញ្ចេញប្រាជ្ញា តែអណ្ដាតវៀច នឹងត្រូវកាត់ចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យសម្ដីរបស់មនុស្សសុចរិតតែងតែផ្ដល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញ ត្រូវតែកាត់ចោល។ អាល់គីតាប ពាក្យសំដីរបស់មនុស្សសុចរិតតែងតែផ្ដល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញ ត្រូវតែកាត់ចោល។ |
ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង
សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ នឹងសេចក្ដីមើលងាយ
៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌
តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ អស់អ្នកណាដែលស្បថដោយនូវទ្រង់ នោះនឹងបានសរសើរដោយអរសាទរ ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។
មាត់នៃមនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។
នៅបបូរមាត់របស់មនុស្សមានយោបល់ នោះឃើញមានប្រាជ្ញា តែមានរំពាត់សំរាប់ខ្នងនៃមនុស្សណាដែលឥតមានដំរិះវិញ។
អ្នកណាដែលមានចិត្តវៀច មិនដែលបានសេចក្ដីល្អទេ ហើយអ្នកណាដែលមានអណ្តាតចចើង នោះរមែងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយ។