Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​តែងតែ​ផ្ដល់​ប្រាជ្ញា រីឯ​អណ្ដាត​របស់​មនុស្ស​ពាល​វិញ ត្រូវ​តែ​កាត់​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 មាត់​របស់​មនុស្ស​សុចរិត​បញ្ចេញ​ប្រាជ្ញា រីឯ​អណ្ដាត​នៃ​សេចក្ដីកំហូច​នឹង​ត្រូវបាន​កាត់ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 មាត់​របស់​មនុស្ស​សុចរិត តែង​បញ្ចេញ​ប្រាជ្ញា តែ​អណ្ដាត​វៀច នឹង​ត្រូវ​កាត់​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 មាត់​របស់​មនុស្ស​សុចរិត តែង​បញ្ចេញ​ប្រាជ្ញា តែ​អណ្តាត​វៀច នឹង​ត្រូវ​កាត់​ចេញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពាក្យ​សំដី​របស់​មនុស្ស​សុចរិត​តែងតែ​ផ្ដល់​ប្រាជ្ញា រីឯ​អណ្ដាត​របស់​មនុស្ស​ពាល​វិញ ត្រូវ​តែ​កាត់​ចោល។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។


សូម​ឲ្យ​មនុស្ស​ដែល​តែងតែ និយាយ​កុហក ក្លាយ​ទៅ​ជា គ គឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើន ប្រឆាំង​នឹង​មនុស្ស​សុចរិត ដោយ​អួត‌បំប៉ោង និង​ប្រមាថ​មាក់‌ងាយ!។


មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ


ពេល​នោះ ព្រះ‌រាជា​នឹង​មាន​អំណរ ដោយ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អ្នក​ណា​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អ្នក​នោះ​នឹង​លើក​តម្កើង​ព្រះអង្គ រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក នឹង​ត្រូវ​បាត់​មាត់​សូន្យ‌ឈឹង​ទៅ។


ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។


គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។


មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។


នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម