នោះប្រាកដជាគេបានលេបយើងទាំងរស់ហើយ គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ បានក្តៅឡើងទាស់នឹងពួកយើង
សុភាសិត 1:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ ព្រះគម្ពីរខ្មែរសាកល យើងនឹងលេបពួកគេទាំងរស់ដូចស្ថានមនុស្សស្លាប់ គឺលេបទាំងមូល ដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ អាល់គីតាប យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ |
នោះប្រាកដជាគេបានលេបយើងទាំងរស់ហើយ គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ បានក្តៅឡើងទាស់នឹងពួកយើង
៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នក ដែលចុះទៅក្នុងរណ្តៅ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ឱថ្មដាទូលបង្គំអើយ សូមកុំព្រងើយចំពោះទូលបង្គំឡើយ បើទ្រង់នៅតែស្ងៀមនឹងទូលបង្គំ នោះក្រែងទូលបង្គំនឹងបានដូចជាអស់អ្នកដែលចុះទៅក្នុងរណ្តៅ
កុំឲ្យគេគិតក្នុងចិត្តថា ន៏ សមដូចយើងប្រាថ្នាហើយ កុំឲ្យគេថា យើងបានលេបវាបាត់ហើយ
ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត
កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ គេត្មះតិះដៀល នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌ ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់ ៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរស នឹងសេចក្ដីពិតរបស់ទ្រង់មក
នេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានស៊ីបង្ហិនខ្ញុំ បានទាំងជាន់ឈ្លី បានធ្វើឲ្យខ្ញុំដូចជាភាជនៈទទេបានលេបខ្ញុំទៅ ដូចជាសត្វសំបើម ក៏បានបំពេញផ្ទៃ ដោយរបស់ទាំងប៉ុន្មានដែលគាប់ចិត្តខ្ញុំ ហើយបានបោះខ្ញុំចេញទៅក្រៅ
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ
ព្រះអម្ចាស់ទ្រង់បានត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ទ្រង់បានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចំរើនការសោកសៅ នឹងការយំទួញ ក្នុងកូនស្រីយូដាជាច្រើនឡើង
តែដីបានហាឡើង ទទួលស្រូបយកគេជាមួយនឹងកូរេទៅ ក្នុងកាលដែលពួកកូរេនោះត្រូវស្លាប់ ហើយក៏មានភ្លើងឆេះមនុស្ស២៥០នាក់ដែរ ពួកនោះឯងបានត្រឡប់ជាគំរូដល់បណ្តាជន
បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន