ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 2:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​បាន​ប្រមូល​ប្រាក់នឹង​មាស ហើយ​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ពួក​ស្តេច ហើយ​ពី​ខេត្ត​ទាំង​ប៉ុន្មាន ក៏​ប្រមូល​បាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី នឹង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក‌ម្នាង​ជា​ច្រើន​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ស្ដេច​និង​របស់​ខេត្ត​នានា សម្រាប់​ខ្លួនខ្ញុំ​; ខ្ញុំ​រកបាន​អ្នកចម្រៀងប្រុសស្រី និង​ស្រីស្នំជាច្រើន​ដែលជា​ទីគាប់ចិត្ត​របស់​មនុស្សលោក សម្រាប់​ខ្លួនខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ស្តេច និង​ពី​ខេត្ត​នានា ក៏​ប្រមូល​បាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក​ម្នាង​ជា​ច្រើន​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចម្រៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចំរៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។

សូមមើលជំពូក



សាស្តា 2:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​នេះ ទូលបង្គំ​មាន​អាយុ​៨០​ឆ្នាំ​ហើយ តើ​នឹង​អាច​សង្កេត​របស់​ល្អ​ពី​របស់​អាក្រក់​បាន​ឬ​អី តើ​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ អាច​នឹង​ភ្លក់​រស​នៃ​របស់​ដែល​ទទួល​ទាន ឬ​អាច​ស្តាប់​សំឡេង​របស់​ពួក​ចំរៀង​ប្រុស​ស្រី​ទៀត​បាន​ឬ​ទេ ដូច្នេះ តើ​គួរ​អ្វី​ឲ្យ​ទូលបង្គំ​បាន​នៅ​ផ្ទុក​លើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ទៀត


រួច​ព្រះ‌នាង​ទ្រង់​ថ្វាយ​មាស​១២០​ហាប នឹង​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​ដំឡៃ​ដល់​ស្តេច ក្រោយ​នោះ​មក​មិន​ដែល​មាន​គ្រឿង​ក្រអូប​ជា​បរិបូរ​ដល់​ម៉្លេះ​បាន​ចូល​មក ឲ្យ​ដូច​ជា​គ្រឿង​ក្រអូប ដែល​មហា‌ក្សត្រី​ស្រុក​សេបា​បាន​ថ្វាយ​ដល់​ស្តេច​សាឡូម៉ូន នោះ​ទៀត​ឡើយ។


រីឯ​មាស​ដែល​មក​ដល់​សាឡូម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​ជា​៦៦៦​ហាប


ឯ​អស់​ទាំង​ប្រដាប់​សំរាប់​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​សាឡូម៉ូន នោះ​គេ​មិន‌សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ


ទ្រង់​មាន​ភរិយា​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ចេញ


រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច


ឯ​ហ៊ីរ៉ាម​ទ្រង់​ក៏​ផ្ញើ​មាស​១២០​ហាប​មក ថ្វាយ​ដល់​សាឡូម៉ូន។


គេ​ក៏​ទៅដល់​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​៤២០​ហាប​នាំ​មក​ថ្វាយ​ស្តេច​សាឡូម៉ូន។


ដាវីឌ នឹង​ពួក​មេ‌ទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន នឹង​យេឌូថិន​ខ្លះ ចេញ​ទុក​សំរាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ នឹង​ឈឹង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច្នេះ


អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សំរាប់​ការ​ចំរៀង​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈឹង ពិណ នឹង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូថិន នឹង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច


ស្តេច​ទ្រង់​យក​ឈើ​ច័ន្ទន៍​នោះ ធ្វើ​ជា​ភ្នាក់​ដៃ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ដំណាក់​ស្តេច ព្រម​ទាំង​ស៊ុង នឹង​ពិណ សំរាប់​ពួក​ចំរៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ


ឥត​រាប់​ពួក​បាវ​ប្រុស​ស្រី​របស់​គេ ដែល​មាន​៧៣៣៧​នាក់​ទៀត​ឡើង ហើយ​ក្នុង​ពួក​គេ​ក៏​មាន​ពួក​ចំរៀង​ប្រុស​ស្រី​២០០​នាក់​ដែរ


«ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ​ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេ


ឥឡូវ​នេះ បើ​ឯង​រាល់​គ្នា​ប្រុង‌ប្រៀប​ក្នុង​វេលា​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង ឲ្យ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ នោះ​បាន​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង​ទៅ​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ នៅ​វេលា​នោះ​ឯង តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន


វេលា​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹង​ប៉ី ហើយ​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ព្រះ‌ករុណា​ទ្រង់​បាន​តាំង​ឡើង​ទៅ


ដូច្នេះ នៅ​វេលា​នោះ កាល​ជន​ទាំង‌ឡាយ​បាន​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹង​ដន្ត្រី​គ្រប់​យ៉ាង​ហើយ នោះ​ជន​ទាំង‌ឡាយ​ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ផង ក៏​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​តាំង​ទុក​នោះ។


ជា​អ្នក​ដែល​ច្រៀង​ឡែរ‌ឡ​តាម​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សំរាប់​ខ្លួន​ដូច​ដាវីឌ